CAMSPORTS នឹងផ្សាយផ្ទាល់ការប្រកួតផ្តាច់ព្រ័ត្រពានព្រីមៀម ថៃហ្គ័រ សូភើខាប់ ២០១៩ ល្ងាចនេះ

នូ មករា August 4, 2019


ភ្នំពេញ៖ នៅល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នំា២០១៩ នេះ ទំព័រហ្វេសប៊ុកផ្លូវការរបស់សារព័ត៌មានកីឡា CAMSPORTS នឹងធ្វើការផ្សាយផ្ទាល់ការប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ព្រីមៀមថៃហ្គ័រសូភើខាប់ ២០១៩ ដោយ ៤ក្រុមនឹងត្រូវប្រជែងគ្នាដើម្បីដណ្តើមជ័យលាភីរៀងៗខ្លួនដោយនៅក្នុងនោះ ក្រុម BEE FC ត្រូវជួប Young Gun FT ដើម្បីដណ្តើមចំណាត់ថ្នាក់លេខ៣ និងលេខ៤ ចំណែកក្រុមយុវជនសម្ព័ន្ធ គសនបក ត្រូវប៉ះក្រុម DIG88 FC ក្នុងការប្រកួតយកជើងឯក និងជើងឯករង។ កម្មវិធីនេះនឹងចាប់ផ្តើមនាវេលាម៉ោង ៦យប់ ដល់ម៉ោង ៩យប់នៅមជ្ឈមណ្ឌលកំសាន្តព្រីមៀមស្ពតក្លឹបដែលមានទីតាំងស្ថិតនៅលើផ្លូវលេខ៣៤៧ ជិតអង់តែនទួលគោកតែម្តង។

គួរបញ្ជាក់ថា សម្រាប់ក្រុមចំណាត់ថ្នាក់លេខ១នឹងទទួលបានពានរង្វាន់ជើងឯកលេខ១ មេដាយមាស ១៥គ្រឿងរួមជាមួយថវិកា ៣លានរៀល និងទង់ជ័យលេខ១ ចំពោះចំណាត់ថ្នាក់លេខ២ នឹងទទួលមេដាយប្រាក់ ១៥គ្រឿង ថវិកា ១លាន ៤សែនរៀល និងទង់ជ័យលេខ២ ចំណែកចំណាត់ថ្នាក់លេខ៣ នឹងទទួលមេដាយសំរិទ្ធ ១៥គ្រឿង ថវិកា ១លានរៀល និងទង់ជ័យលេខ៣ ដោយពិធីបិទនឹងប្រារព្ធជាផ្លូវការដោយមានការចូលរួមពីតំណាងស្រាបៀរថៃហ្គ័រ ដែលជាម្ទាស់ឧបត្តម្ភផ្តាច់មុខ និងតំណាងមជ្ឈមណ្ឌលកំសាន្តព្រីមៀមស្ពតក្លឹបផងដែរ។

សូមបញ្ជាក់ថា សម្រាប់ក្រុមចំណាត់ថ្នាក់លេខ១នឹងទទួលបានពានរង្វាន់ជើងឯកលេខ១ មេដាយមាស ១៥គ្រឿងរួមជាមួយថវិកា ៣លានរៀល និងទង់ជ័យលេខ១ ចំពោះចំណាត់ថ្នាក់លេខ២ នឹងទទួលមេដាយប្រាក់ ១៥គ្រឿង ថវិកា ១លាន ៤សែនរៀល និងទង់ជ័យលេខ២ ចំណែកចំណាត់ថ្នាក់លេខ៣ នឹងទទួលមេដាយសំរិទ្ធ ១៥គ្រឿង ថវិកា ១លានរៀល និងទង់ជ័យលេខ៣។ បន្ថែមពីលើនេះ មជ្ឈមណ្ឌលកំសាន្តព្រីមៀមស្ពតក្លឹបក៏នឹងមានផ្តល់កម្មវិធីពិសេសមួយដោយមានការប្រូម៉ូសិនទិញស្រាបៀរថៃហ្គ័រ ៥ដប ថែមជូនមួយដប និងទិញស្រាបៀរថៃហ្គ័រ ១២ដបថែមជូនពីរដបចាប់ពីថ្ងៃទី២៧ ខែកក្កដា ដល់ថ្ងៃទី០៤ ខែសីហា ឆ្នំា២០១៩។ សម្រាប់ពត៌មានបន្ថែម លោកអ្នកអាចទាក់ទងបានតាមលេខទូរសព្ទ៖ 015347347 – 078323264

មតិយោបល់