U-15 កម្ពុជា រំពឹងយក៣ពិន្ទុលើកដំបូង ក្នុងជំនួបទី៤ ពេលប៉ះព្រុយណេ រសៀលនេះ

មាស សុផាណារ៉ុង August 3, 2019


 

ថៃ៖ នៅល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ នេះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៥ឆ្នាំ នឹងបន្តការប្រកួតទី៤ របស់ខ្លួនក្នុងពូល ​B នៃពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៥ឆ្នាំ ( AFF U-15 Championship 2019 ) ដែលនឹងត្រូវជួបក្រុម U-15 ព្រុយណេ។

ការប្រកួតរវាងក្រុមទាំងពីរ គឺនឹងធ្វើឡើងនៅវេលាម៉ោង ៣:០០ នាទីល្ងាច នាកីឡដ្ឋាន Institute of Physical Education Chonburi Campus 1 ( IPE1 ) ដោយនឹងមានការផ្សាយផ្ទាល់តាមរយៈវេបសាយ mycujoo.tv របស់សហព័ន្ធកីឡាបាល់ទាត់ថៃ ដដែល ខណៈការប្រកួតនេះ គឺត្រូវបានចាត់ទុកថាជាការប្រកួតបង្រ្គប់កិច្ចប៉ុណ្ណោះសម្រាប់ក្រុមទាំង២ ដ្បិត U-15 ​កម្ពុជា ​បានអស់ឱកាសឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយក្រោយបរាជ័យ ៣ប្រកួតជាប់ៗគ្នា ដូចគ្នាផងដែរទៅនឹង ​U-15 ព្រុយណេ។

រំលឹកថា មុនជួបគ្នាល្ងាចនេះ U-15 កម្ពុជា ហាក់មានប្រៀបជាងព្រុយណេ ច្រើនបន្ទាប់ពី ៣ប្រកួតដំបូងនៅក្នុងពូល B នេះកម្ពុជា រងបរាជ័យក៏ពិតមែន ប៉ុន្តែពុំរបូតគ្រាប់បាល់ច្រើនឡើយ ពោលគឺ ៣ប្រកួត ( ចាញ់អូស្ត្រាលី ៣ទល់១, ចាញ់ម៉ាឡេស៊ី ២ទល់០, ចាញ់ថៃ ៤ទល់០ ) ខណៈព្រុយណេ ៣ប្រកួតកន្លងមករងបរាជ័យជាមួយគ្រាប់បាល់ច្រើនគ្រាប់ផងដែរ ដូចជា ( ចាញ់ម៉ាឡេស៊ី ៨ទល់០, ចាញ់ថៃ ៧ទល់១, ចាញ់ឡាវ ៣ទល់០ )។

និយាយពីតារាងចំណាត់ថ្នាក់ប្រៀបធៀបរវាងក្រុមទាំងពីរវិញ គិតត្រឹមប្រកួតដំបូង U-15 កម្ពុជា កំពុងឈរនៅលេខ៥ ពីលើព្រុយណេ ប៉ុន្តែខុសគ្នាត្រង់សំណល់គ្រាប់បាល់។

តារាងចំណាត់ថ្នាក់ពេញលេញសម្រាប់ពូល B៖

សូមបញ្ជាក់ផងដែរថា ចំពោះបេសកកម្មប្រកួតពានរង្វាន់ AFF U-15 Championship 2019 នៅប្រទេសថៃនេះដែរ ក្រុមគោព្រៃជំទង់កម្ពុជា ស្ថិតក្នុងពូល B ជាមួយម្ចាស់ផ្ទះថៃ ម៉ាឡេស៊ី អូស្ដ្រាលី ឡាវ និងប្រ៊ុយណេ ខណៈការប្រកួតបានចាប់ផ្ដើមតាំងពីថ្ងៃទី២៧ ខែកក្កដា ហើយគ្រោងនឹងបញ្ចប់ដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ ប៉ុន្តែកម្ពុជា

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា | ช้างศึก

អត្ថបទ៖ ណារ៉ុង

មតិយោបល់