U15 កម្ពុជា ជ្រុះចេញពីពាន AFF U15 Championship ជាផ្លូវការក្រោយចាញ់ ថៃ ក្នុងជំនួបទី៣

មាស សុផាណារ៉ុង August 2, 2019


 

ថៃ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៥ឆ្នាំ បានជ្រុះចេញពីពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍ អាយុក្រោម១៥ឆ្នាំ ( AFF U-15 Championship 2019 ) ហើយបន្ទាប់ពីបន្តប្រកួតចាញ់ U-15 ថៃ ក្នុងជំនួបទី៣ ប្រចាំពូល ​B កាលពីយប់ថ្ងៃទី០១ ខែសីហា

ការប្រកួតនេះបានបញ្ចប់ទៅដោយលទ្ធផល ម្ចាស់ផ្ទះថៃ យកឈ្នះ កម្ពុជា ៤ទល់០ នៅលើទីលាន Institute of Physical Education Chonburi Campus 1 ( IPE1 )។

គ្រាប់​បាល់​ទាំង ៤​គ្រាប់ ​របស់ U15 ថៃ កើតឡើង​នៅ​ក្នុង​វគ្គ​ទី​១ មួយ​គ្រាប់​ពោល​ គឺ​ធ្វើបានដោយកីឡាករ Wongwat នៅ​នាទី​២០ និង​រក្សា​លទ្ធផល ១​ទល់​០ ត្រឹម​វគ្គ​ទី​១ ខណៈ​នៅ​វគ្គ​ទី​២ ​ថៃ បាន​បន្ថែម ៣​គ្រាប់​ទៀត ដែល​ធ្វើបាន​នៅ​នាទី​៥០ ដោយកីឡាករ Kongpop នាទី​៧៨ ដោយកីឡាករ Thanawat និង​នាទី​៨០ Chonnaphat នាំ​ឲ្យ​ថៃ រក​បាន ពិន្ទុ​បន្ថែម បន្ត​ឈរ​ក្រុម​លេខ​២ ក្នុង​តារាង​ពិន្ទុ​ប្រចាំ​ពូ​ល B ក្រោយ​ឈ្នះ ៣​ប្រកួត​ជាប់​គ្នា ។

បរាជ័យ​នេះ នាំ​ឲ្យ​កម្ពុជា ធ្លាក់​ចេញពី​ការប្រកួតប្រជែង​កៅអី​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជា​ផ្លូវការ ខណៈ​នៅ​សល់​តែ ២​ប្រកួត​ទៀត​ដែល​នឹងត្រូវ​ដណ្តើម​យក​ពិន្ទុ​ខ្លះ​ផងដែរ មុន​ត្រឡប់​មក​កម្ពុជា​វិញ ដូចជា ជាមួយ​ព្រុយ​ណេ នៅ​ថ្ងៃ​ទី​០៣ និង ជាមួយ​ឡាវ នៅ​ថ្ងៃទី​០៥ ដែល​ជា​ប្រកួត​បិទ​ពូល និង​សុទ្ធសឹងតែ​ជាការ​ប្រកួត​បង្គ្រប់​កិច្ច​៕

តារាងចំណាត់ថ្នាក់ទាំងស្រុង៖ 

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់