U-15 កម្ពុជា ជួបម្ចាស់ផ្ទះថៃ ក្នុងជំនួបទី៣ ប្រចាំពូល B ល្ងាចនេះ

មាស សុផាណារ៉ុង August 1, 2019


 

ថៃ៖ នៅល្ងាចថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ នេះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៥ឆ្នាំ នឹងបន្តការប្រកួតទី៣ របស់ខ្លួនក្នុងពូល ​B នៃពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៥ឆ្នាំ ( AFF U-15 Championship 2019 ) ដែលនឹងត្រូវជួបក្រុមម្ចាស់ផ្ទះ U-15 ម៉ាឡេស៊ី។

ការប្រកួតរវាងក្រុមទាំងពីរ គឺនឹងធ្វើឡើងនៅវេលាម៉ោង ៦:០០ នាទីល្ងាច នាកីឡដ្ឋាន Institute of Physical Education Chonburi Campus 1 ( IPE1 ) ដោយនឹងមានការផ្សាយផ្ទាល់តាមរយៈវេបសាយ mycujoo.tv របស់សហព័ន្ធកីឡាបាល់ទាត់ថៃ ដដែល ខណៈការប្រកួតនេះ គឺត្រូវបានចាត់ទុកថាជាការប្រកួតកំណត់សេចក្ដីថាកម្ពុជា អាចឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រផងដែរ ដ្បិត U-15 ​កម្ពុជា ​បាន​រង​បរាជ័យ ២​ប្រកួត​ជាប់ៗ​គ្នា នៅក្នុង​ពូ​ល​ដែលមាន ៦​ក្រុម​មួយ​នេះ ស្របពេលដែលការប្រកួត​នៅសល់​ចំនួន ៣​ប្រកួត​ទៀត ហើយ​គូប្រកួត​ធំៗ ៣ ដូចជា ម៉ាឡេស៊ី​, ថៃ និង​អូស្ត្រាលី សុទ្ធ​តែមាន ៦​ពិន្ទុ​ពេញ ហើយ​ត្រូវការ​ឈ្នះ ១​ប្រកួត​ទៀត​ដើម្បី​អាច​រក​ក្រុម​ដែល​ប្រជែង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​។

U-15 កម្ពុជា ត្រូវការ​ឈ្នះ ថៃ ដាច់ខាត​ដើម្បី​អាច​រក​បាន ៣​ពិន្ទុ​ជា​លើកដំបូង ជា​ទុន​ដើម្បី​អាច​បូក​បន្ថែម​បើ​ករណី ២​ប្រកួត​ចុងក្រោយ​អាច​យកឈ្នះ​គូប្រកួត​ដែល​កម្ពុជា គិតថា ​អាច​មាន​ប្រៀប​ជាង រវាង​ព្រុយ​ណេ និង​ឡាវ ប៉ុន្តែ​បើ​រង​បរាជ័យ​នោះ​បានសេចក្ដីថា កម្ពុជា នឹង​អស់​ឱកាស​ក្នុងការ​ឡើងទៅ​វគ្គ​បន្ត ទោះបីជា ២​ប្រកួត​ចុងក្រោយ​ឈ្នះ​ទាំង ២​ប្រកួត​ក៏ដោយ​។

រំលឹកថា មុនជួបគ្នាល្ងាចនេះ U-15 ថៃ ហាក់មានប្រៀបជាងកម្ពុជា ច្រើនបន្ទាប់ពី ២ប្រកួតដំបូងនៅក្នុងពូល B នេះថៃធ្វើបានល្អជាង ពោលគឺ ២ប្រកួតឈ្នះទាំង ២ប្រកួត ( ឈ្នះឡាវ ២ទល់១, ឈ្នះព្រុយណេ ៧ទល់១) ស្របពេលដែលកម្ពុជា រងបរាជ័យទាំង ២ប្រកួត ( ចាញ់អូស្ត្រាលី ៣ទល់១, ចាញ់ម៉ាឡេស៊ី ២ទល់០)។

និយាយពីតារាងចំណាត់ថ្នាក់ប្រៀបធៀបរវាងក្រុមទាំងពីរវិញ គិតត្រឹមប្រកួតដំបូង U-15 ថៃ កំពុងឈរនៅលេខ២ ក្រោយ ២ប្រកួតអាចរកគ្រាប់បាល់បាន ៧គ្រាប់ គ្រាប់ទូទាត់គ្រាប់ចំណេញ ខណៈ U-15 កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ៤ បន្ទាប់ពីរបូតគ្រាប់បាល់ក្រោយទូទាត់ចំនួន ២គ្រាប់។

តារាងចំណាត់ថ្នាក់ពេញលេញសម្រាប់ពូល B៖

សូមបញ្ជាក់ផងដែរថា ចំពោះបេសកកម្មប្រកួតពានរង្វាន់ AFF U-15 Championship 2019 នៅប្រទេសថៃនេះដែរ ក្រុមគោព្រៃជំទង់កម្ពុជា ស្ថិតក្នុងពូល B ជាមួយម្ចាស់ផ្ទះថៃ ម៉ាឡេស៊ី អូស្ដ្រាលី ឡាវ និងប្រ៊ុយណេ ខណៈការប្រកួតបានចាប់ផ្ដើមតាំងពីថ្ងៃទី២៧ ខែកក្កដា ហើយគ្រោងនឹងបញ្ចប់ដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ ដោយមានក្រុមចូលរួមសរុប ១២ក្រុម និងបែងចែកជា ២ពូលក្នុងមួយពូលមាន ៦ក្រុម៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់