U15 កម្ពុជា បន្តចាញ់ប្រកួតទី២ ក្នុងពាន AFF U15 Championship 2019

មាស សុផាណារ៉ុង July 30, 2019


 

ថៃ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៥ឆ្នាំ បានខាតបង់ពិន្ទុដទៃទៀតហើយ ក្នុងជំនួបដំបូងប្រចាំពូល ​B នៃពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍ អាយុក្រោម១៥ឆ្នាំ ( AFF U-15 Championship 2019 ) ដ៏មានសារៈសំខាន់ បន្ទាប់ពីប្រកួតចាញ់ U-15 ម៉ាឡេស៊ី មុននេះបន្តិច។

ការប្រកួតដែលបញ្ចប់ទៅដោយលទ្ធផល ២ទល់០ នៅលើទីលាន Institute of Physical Education Chonburi Campus 2 ( IPE2 ) ខណៈនៅវគ្គទី១ មិនមានគ្រាប់បាល់កើតឡើងឡើយ ដោយបានត្រឹមស្មើគ្នា ០ទល់០ ប៉ុន្តែវគ្គទី២ អ្វីៗប្រែប្រួលនៅពេលដែល ក្រុមដែលកំពុងមានប្រៀបក្នុងពូលមួយនេះ អាចរកគ្រាប់បាល់បាន ២គ្រាប់និងយកឈ្នះតែម្ដង។ ស្របពេលដែលមួយគូទៀតរវាង U-15 អូស្ត្រាលី ជាមួយ U-15 ឡាវ គឺបញ្ចប់ទៅដោយ អូស្ត្រាលី ឈ្នះក្នុងលទ្ធផល ០ទល់៣។

ដោយឡែកពូលនេះផងដែរនៅសល់ការប្រកួតមួយគូទៀត គឺជាការប្រកួតរវាងម្ចាស់ផ្ទះថៃ នឹងត្រូវជួបប្រកួតជាមួយ ព្រុយណេ នៅវេលាម៉ោង ៦ល្ងាច៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់