U15 កម្ពុជា ចាញ់ U15 អូស្ត្រាលី ក្នុងជំនួបបើកពូល ពានយុវជនអាស៊ាន

មាស សុផាណារ៉ុង July 28, 2019


 

ថៃ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៥ឆ្នាំ បានខាតបង់ពិន្ទុក្នុងជំនួបដំបូងប្រចាំពូល ​B នៃពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍ អាយុក្រោម១៥ឆ្នាំ ( AFF U-15 Championship 2019 ) ដ៏មានសារៈសំខាន់ បន្ទាប់ពីប្រកួតចាញ់ U-15 អូស្ត្រាលី មុននេះបន្តិច។

ការប្រកួតដែលប្រើរយៈពេលតែ ៨០នាទីនេះ បញ្ចប់ទៅដោយលទ្ធផល ១ទល់៣ នៅលើទីលាន Institute of Physical Education Chonburi Campus 2 ( IPE2 ) ខណៈនៅវគ្គទី១ ក្រុមទាំងស្មើគ្នា ០ទល់០។ ស្របពេលដែលមួយគូទៀតរវាង U-15 ម៉ាឡេស៊ី ជាមួយ U-15 ព្រុយណេ គឺបញ្ចប់ទៅដោយ ម៉ាឡេស៊ី ឈ្នះក្នុងលទ្ធផល ៨ទល់០។

ដោយឡែកពូលនេះផងដែរនៅសល់ការប្រកួតមួយគូទៀត គឺជាការប្រកួតរវាងម្ចាស់ផ្ទះថៃ នឹងត្រូវជួបប្រកួតជាមួយ ឡាវ នៅវេលាម៉ោង ៦ល្ងាច៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់