ព្រឹត្តិការណ៍បិទពានរង្វាន់បាល់ទាត់ព្រីមៀម ថៃហ្គ័រ សូភើខាប់ ២០១៩ មានអមដោយកម្មវិធីពិសេសៗ

នូ មករា July 26, 2019


ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នំា២០១៩ ខាងមុខនេះ កម្មវិធីពានរង្វាន់បាល់ទាត់ព្រីមៀមថៃហ្គ័រសូភើខាប់ ២០១៩ នឹងប្រារព្ធពិធីបិទជាផ្លូវការដោយមានការចូលរួមពីតំណាងស្រាបៀរថៃហ្គ័រ ដែលជាម្ទាស់ឧបត្តម្ភផ្តាច់មុខ និងតំណាងមជ្ឈមណ្ឌលកំសាន្តព្រីមៀមស្ពតក្លឹបផងដែរ។ សូមបញ្ជាក់ថា កម្មវិធីនេះនឹងចាប់ផ្តើមនាវេលាម៉ោង ៦យប់ ដល់ម៉ោង ៩យប់នៅមជ្ឈមណ្ឌលកំសាន្តព្រីមៀមស្ពតក្លឹបដែលមានទីតាំងស្ថិតនៅលើផ្លូវលេខ៣៤៧ ជិតអង់តែនទួលគោកតែម្តង។

គួរបញ្ជាក់ថា សម្រាប់ក្រុមចំណាត់ថ្នាក់លេខ១នឹងទទួលបានពានរង្វាន់ជើងឯកលេខ១ មេដាយមាស ១៥គ្រឿងរួមជាមួយថវិកា ៣លានរៀល និងទង់ជ័យលេខ១ ចំពោះចំណាត់ថ្នាក់លេខ២ នឹងទទួលមេដាយប្រាក់ ១៥គ្រឿង ថវិកា ១លាន ៤សែនរៀល និងទង់ជ័យលេខ២ ចំណែកចំណាត់ថ្នាក់លេខ៣ នឹងទទួលមេដាយសំរិទ្ធ ១៥គ្រឿង ថវិកា ១លានរៀល និងទង់ជ័យលេខ៣។

បន្ថែមពីលើនេះ មជ្ឈមណ្ឌលកំសាន្តព្រីមៀមស្ពតក្លឹបក៏នឹងមានផ្តល់កម្មវិធីពិសេសមួយដោយមានការប្រូម៉ូសិនទិញស្រាបៀរថៃហ្គ័រ ៥ដប ថែមជូនមួយដប និងទិញស្រាបៀរថៃហ្គ័រ ១២ដបថែមជូនពីរដបចាប់ពីថ្ងៃទី២៧ ខែកក្កដា ដល់ថ្ងៃទី០៤ ខែសីហា ឆ្នំា២០១៩។ សម្រាប់ពត៌មានបន្ថែម លោកអ្នកអាចទាក់ទងបានតាមលេខទូរសព្ទ៖ 015347347 – 078323264

(អត្ថបទពាណិជ្ជកម្ម)

មតិយោបល់