ជម្រើសជាតិនារីកម្ពុជា ចម្រាញ់បាន ២៣នាក់ចុងក្រោយ ចូលរួមពានរង្វាន់បាល់ទាត់នារី ប្រចាំតំបន់

មាស សុផាណារ៉ុង July 26, 2019


 

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ( ស.ប.ក ) បានបង្ហាញឈ្មោះកីឡាការិនី ចំនួន ២៣រូបចុងក្រោយជាផ្លូវការហើយ ដើម្បីចូលរួមប្រកួតពានរង្វាន់បាល់ទាត់នារី ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( AFF Womens Championship 2019 ) ឆ្នាំ២០១៩។

កីឡាការិនី ២៣នាក់នេះ គឺសម្រិតសម្រាំងបានពីការធ្វើតេស្តកីឡាការិនីចំនួន ៤៧នាក់ រយៈពេល៣ថ្ងៃកាលពីដើមខែកក្កដាថ្មីៗនេះ ស្ថិតក្រោមការឃ្លាំមើល និងជ្រើសរើសដោយទីប្រឹក្សាបច្ចេកទេស លោក អ៊ុង កនយ៉ានិត និងគ្រូបង្វឹកក្រុមជម្រើសជាតិនារី លោក អ៊ុំ សាវង្ស។

គួរដឹងដែរថា ពានរង្វាន់បាល់ទាត់នារី ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( AFF Womens Championship 2019 ) ដែលធ្វើឡើងនៅប្រទេសថៃ គ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី១៥ ខែសីហា រហូតដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ដោយមានប្រទេសចំនួន ៩ចូលរួម ស្របពេលដែលជម្រើសជាតិនារីកម្ពុជា ស្ថិតនៅពូល B ជាមួយមីយ៉ាន់ម៉ា, វៀតណាម និងឥណ្ឌូនេស៊ី៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់