FIFA Ranking៖ ខែកក្កដា កម្ពុជា ធ្លាក់ចំណាត់ថ្នាក់ ១លេខ ប៉ុន្តែពិន្ទុនៅថេរ

មាស សុផាណារ៉ុង July 25, 2019


 

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានធ្លាក់ចំណាត់ថ្នាក់ ១លេខ និងមានពិន្ទុថេរ នៅក្នុងតារាងចំណាត់ថ្នាក់ពិភពលោក FIFA World Ranking ប្រចាំខែកក្កដា ដែលទើបតែធ្វើការបច្ចុប្បន្នកាលមុននេះ។

គួររំលឹកថា កាលពីខែមិថុនា កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ១៦៩ និងមាន៩៨៨ពិន្ទុ ខណៈខែកក្កដានេះវិញ កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ១៧០ ប៉ុន្តមិនប្រួប្រួលពិន្ទុឡើយ គឺស្ថិតនៅថេរត្រឹម ៩៨៨ពិន្ទុដដែល។

ឈរនៅចំណាត់ថ្នាក់នេះ បើគិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍វិញ កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ៨ ដដែល ដោយឈរពីលើ ទីម័រខាងកើត នៅក្រោមគេ, ព្រុយណេ និងបន្ទាប់មកឡាវ ជាបន្តបន្ទាប់ ប៉ុន្តែនៅពីក្រោម សិង្ហបុរី, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, ថៃ និងវៀតណាម ឈរនៅលើគេដដែល។ នៅក្នុងតំបន់អាស៊ីវិញ កម្ពុជា ឈរនៅលេខ៣៦ ក្នុងចំណោម៤៦ប្រទេស៕

 

ប្រភព៖ FIFA

អត្ថបទ៖ ណារ៉ុង

មតិយោបល់