សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រកាសបើកពានយុវជន ៤ប្រភេទ ជាផ្លូវការ

មាស សុផាណារ៉ុង July 22, 2019


 

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នេះ បានប្រកាសពីការប្រកួតជ្រើសរើសជើងឯកយុវជនចំនួន៤ប្រភេទ ដែលរួមមាន ក្រុមបុរស ប្រភេទអាយុក្រោម ១៦ឆ្នាំ ជាមួយប្រភេទ អាយុក្រោម ១៨ឆ្នាំ និងក្រុមនារី ប្រភេទអាយុក្រោម ១៨ឆ្នាំ និងនារីក្រុមឈុតធំ។

ពិធីនេះបានធ្វើឡើងនៅបន្ទប់សាលប្រជុំ នាយកដ្ឋានអបរំកាយ និងកីឡា នៅពហុកីឡដ្ឋានជាតិ ក្រោមការចូលរួមពី លោក កែវ សារ៉េត អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និង លោក ម៉ៃ តុលា​ អគ្គលេខាធិការរងនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា រួមជាមួយតំណាងក្លឹបដែលចូលរួមក្នុងកម្មវិធីនេះ។

លោក ម៉ៃ តុលា អគ្គលេខាធិការរងនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា គូសបញ្ជាក់ថា ការប្រកួតនេះគឺជាផែនការអភិវឌ្ឍរបស់សហព័ន្ធ និងជាផែនការរួមឈានឆ្ពោះទៅកាន់ស៊ីហ្គេម២០២៣។

សម្រាប់ការប្រកួតបុរស យុវជនអាយុក្រោម១៦ឆ្នាំ មានចំនួន៤ពូល គឺ៖

  • ពូល A មាន: អាស៊ីអឺរ៉ុបយូណាយធីត, បឹងកេត, នគររាជ, ក្រសួងការពារជាតិ, វិសាខា, KMH, សាលាតម្រង់ទិសភ្នំពេញ
  • ពូល B មាន: ឧត្តរមានជ័យ,អង្គរថាយហ្គឺរ, បន្ទាយមានជ័យ, បាត់ដំបង, ពោធិ៍សាត់, ប៉ៃលិន
  • ពូល C មាន: រតនគិរី, ស្ទឹងត្រែង, មណ្ឌលគិរី, ក្រចេះ, កំពង់ធំ, ព្រះវិហារ
  • ពូល D មាន: ស្វាយរៀង, ព្រៃវែង, ត្បូងឃ្មុំ, កំពង់ចាម, កណ្ដាល, កំពង់ស្ពឺ, ព្រះខ័នរាជស្វាយរៀង
  • ពូល E មាន: កោះកុង, កំពត, ព្រះសីហនុ, កែប, តាកែវ និងកំពង់ឆ្នាំង

សម្រាប់ពានយុវជនអាយុក្រោម១៨ឆ្នាំ មានចំនួន ៦ពូល គឺ៖

  • ពូល A មាន: អាស៊ីអឺរ៉ុបយូណាយធីត, សូលទីឡូអង្គរ, អង្គរថាយហ្គឺរ, សាលាតម្រង់ទិសរាជធានីភ្នំពេញ, អគ្គស្នងការដ្ឋាននគរបាលជាតិ, បាទី U15, បឹងកេត និងអគ្គិសនីកម្ពុជា
  • ពូល B មាន: ក្លឹបខេត្តកំពង់ចាម, ភ្នំពេញក្រោន, ការពារជាតិ, ព្រះខ័នរាជ, KMH, វិសាខា
  • ពូល C មាន: ឧត្តរមានជ័យ, សៀមរាប, បន្ទាយមានជ័យ, បាត់ដំបង, ពោធិ៍សាត់ និងប៉ៃលិន
  • ពូល D មាន: រតនគិរី, ស្ទឹងត្រែង, មណ្ឌលគិរី, ក្រចេះ, កំពង់ធំ និងព្រះវិហារ
  • ពូល E មាន: ស្វាយរៀង, ព្រៃវែង, ត្បូងឃ្មុំ, កំពង់ចាម, កណ្ដាល, កំពង់ស្ពឺ, ក្រុមអភិវឌ្ឍន៍យុវជនភាគខាងជើងភ្នំពេញ
  • ពូល F មាន: កោះកុង, កំពត, ព្រះសីហនុ, កែប, តាកែវ, កំពង់ឆ្នាំង

សម្រាប់ការប្រកួតបាល់ទាត់នារីអាយុក្រោម១៨ឆ្នាំ មានចំនួន ២ពូល រួមមាន

  • ពូល A មាន: កំពង់ធំ, រាជធានីភ្នំពេញ, បឹងកេត, តាកែវ, ត្បូងឃ្មុំ និងកណ្ដាល
  • ពូល B មាន: ព្រះវិហារ, ពោធិ៍សាត់, ប៉ៃលិន, បាត់ដំបង, រតនគិរី, សៀមរាប, បន្ទាយមានជ័យ

ចំពោះក្រុមធំនារី មាន១០ក្រុម ប្រកួតជាលក្ខណៈលីគ មានក្រុមចូលរួមដូចជា កណ្ដាល, ក្រចេះ, កំពង់ធំ, កំពង់ស្ពឺ, សៀមរាប, ភ្នំពេញក្រោន, រតនគិរី, បន្ទាយមជ័យ, ស្វាយរៀង និងកំពង់ឆ្នាំង។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ទាំង ៤ខាងលើ សម្រាប់ឆ្នាំ ២០១៩នេះ នឹងចាប់ផ្ដើមជាផ្លូវការរួមគ្នានៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៩ ចុងសប្ដាហ៍នេះ នៅខេត្តកំពង់ធំ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់