ពូល B ពានរង្វាន់យុវជន U-18 របស់ ស.ប.ក សម្បូរទៅដោយក្រុមខ្លាំងៗ ក្រោយការចាប់ឆ្នោតបែងចែកពូល

មាស សុផាណារ៉ុង July 16, 2019


 

ភ្នំពេញ៖ រួមពានរង្វាន់ជម្រើសជើងឯកយុវជនអាយុក្រោម១៨ឆ្នាំ ( FFC U-18 League 2019 ) ដែលរៀបចំដោយសហពន្ធកីឡាបាល់ទាត់កម្ពុជា ( ស.ប.ក ) ដែលគ្រោងនឹងចាប់ផ្តើមចុងខែកក្កដានេះ បានធ្វើការចាប់ឆ្នោតបែងចែកពូលជាផ្លូវការហើយ។

យោងតាមការបង្ហើបឲ្យដឹង ការប្រកួតពានរង្វាន់ដដែលនេះ នឹងបែកចែកចេញជា ៦ពូល ដោយយុវជនរបស់ក្លិបក្នុងលីគកំពូលកម្ពុជាចំនួន១៣​ នឹងស្ថិតនៅពូល A និង​ B​ បូករួមក្រុមសាលាតម្រង់ទិសភ្នំពេញ សម្រាប់តំបន់រាជធានីភ្នំពេញ ស្របពេលដែលពូល C ដល់ពូល F គឺបែងចែកតាមតំបន់ខាងលិច, កើត, ជើង និងត្បូង។

សម្រាប់លទ្ធផលនៃការចាប់ឆ្នោយបែងចែកពូល រួមមាន៖ 

  • ពូល A: សូលទីឡូអង្គរ, អង្គរថាយហ្គឺរគិរីដងរែក, សាលាតម្រង់ទិសភ្នំពេញ, អគ្គស្នងការដ្ឋាននគរបាលជាតិ, យុវជនបាទី, បឹងកេត និងអគ្គិសនីកម្ពុជា
  • ពូល B: អាស៊ីអឺរ៉ុបយូណាយធីត, កំពង់ចាម, ក្រសួងការពារជាតិ, ភ្នំពេញក្រោន, ព្រះខ័នរាជស្វាយរៀង, KMH និង វិសាខា
  • ពូល C: ឧត្តរមានជ័យ, សៀមរាប, បន្ទាយមានជ័យ, បាត់ដំបង, ពោធិសាត់ និងប៉ៃលិន ( តំបន់ខាងលិច )
  • ពូល D: រតនៈគិរី, ស្ទឹងត្រែង, មណ្ឌលគិរី, ក្រចេះ, កំពង់ធំ និងព្រះវិហារ  ( តំបន់ខាងកើត )
  • ពូល E: ស្វាយរៀង, ព្រៃវែង, ត្បូងឃ្មុំ, កំពង់ចាម, កណ្តាល, កំពង់ស្ពឺ និងអភិ.ខាងជើង ( តំបន់ខាងជើង )
  • ពូល F: កោះកុង, កំពត, ព្រះសីហនុ, កែប, តាកែវ និងកំពង់ឆ្នាំង ( តំបន់ខាងត្បូង )

ការប្រកួតនឹងធ្វើឡើងជារូបមន្តវិលជុំសន្សំពិន្ទុក្នុងពូល ប្រកួតចំនួន ២ជើង ( ប្ដូរទឹកដីគ្នាទៅវិញទៅមក ) ហើយសម្រាប់ក្រុមឡើងទៅវគ្គបន្ត គឺសម្រាប់តំបន់រាជធានីភ្នំពេញ នឹងយក ៣ក្រុមពីពូលនីមួយៗ ឡើងទៅដំណាក់កាលទី២ ស្របពេលដែលតំបន់ ៤ផ្សេងទៀតយកតែ ២ក្រុមឡើងទៅដំណាក់កាលទី២ ដដែល និងមានការបែងចែកពូលម្ដងទៀត មុននឹងឈានដល់ការប្រកួតដំណាក់កាលចុងក្រោយ វគ្គចាញ់ធ្លាក់ ( ពីពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដល់វគ្គផ្ដាច់ព្រ័ត្រ )។

សូមបញ្ជាក់ថា ការប្រកួតនឹងចាប់ផ្តើមនាថ្ងៃទី ២៨ កក្កដា ខាងមុខនេះ ធ្វើឡើងរៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង ៧និង៩ព្រឹក៕

 

រូបភាព៖ KMH CUP

អត្ថបទ៖ ណារ៉ុង

មតិយោបល់