Bata ឡើងឈរកំពូលតារាង Top-Scorers ជាថ្មី ក្រោយធ្វើបាន Double Hat-Trick ឲ្យភ្នំពេញក្រោន

មាស សុផាណារ៉ុង July 15, 2019


 

ភ្នំពេញ៖ កីឡាករ Dzarma Bata បានត្រឡប់ទៅឈរកំពូលតារាងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ (Top-Scorers) វិញហើយ បន្ទាប់ពីធ្វើបាន Double Hat-Trick ពោលគឺរកបាន ៦គ្រាប់ម្នាក់ឯង ក្នុងជ័យជម្នះ ១២ទល់១ លើក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី U-18 ក្នុងសប្ដាហ៍ទី១៥ នៃលីគកំពូលកម្ពុជា កាលពីម្សិលមិញ។

ក្រោយផ្ទេរទៅកាន់កីឡដ្ឋានស្មាតអរអេសអិន ( Smart RSN ) បានជាង ២សប្ដាហ៍ Bata បានបង្ហាញវត្តមាន ២ប្រកួតជាប់គ្នាឲ្យភ្នំពេញក្រោន ហើយក៏រកបានគ្រាប់បាល់ជ័យគ្រប់ប្រកួតផងដែរ ជាក់ស្ដែងប្រកួតស្មើបឹងកេត ៤ទល់៤ កាលពីថ្ងៃមុន ក៏គេរកបាន ១គ្រាប់ដែរ។ ប៉ុន្ដែម្សិលមិញ គេធ្វើបានកាន់តែអស្ចារ្យជាមួយការទាត់បំប៉ោងសំណាញ់ក្រុម U-18 បាទី ៦គ្រាប់ម្នាក់ឯង។

ការធ្វើបាន Double Hat-Trick បានធ្វើឲ្យ Bata ឡើងឈរកំពូលតារាង Top-Scorers ជាថ្មី ដោយរកបាន ២០គ្រាប់ ក្នុងនោះមាន ១៣គ្រាប់ រកបានកាលគេលេងឲ្យក្រសួងការពារជាតិ កាលពីជើងទី១ និងទម្លាក់កីឡាករអង្គរថាយហ្គឺរ Okereke Timothy ពីកំពូលតារាង ទោះបីកីឡាករមាឌធំរូបនេះ រកបាន ២គ្រាប់ជួយឲ្យក្រុមអង្គរថាយហ្គឺរ យកឈ្នះខេត្តកំពង់ចាម ៤ទល់០ ក៏ដោយ។

ប៉ុន្ដែជាបណ្ដោះអាសន្ន កីឡាករឈរលេខរៀងបន្ទាប់ពី Bata គឺកីឡាករ Okereke Timothy ដែលមាន ១៩គ្រាប់ក្នុងដៃ និង Privat របស់ព្រះខ័នរាជស្វាយរៀង ក្រោយរូបគេរកបាន ៤គ្រាប់ម្នាក់ឯង ជួយក្រុមខ្លួនយកឈ្នះក្រុមសូលទីអង្គរ ៦ទល់១ កាលពីល្ងាចមិញ៕

តារាងបណ្ដោះអាសន្ននៃបញ្ជីកីឡាករទាត់ចូលទីកំពូលទាំង ១២៖

លរ

ឈ្មោះកីឡាករ

សញ្ជាតិ

ក្លឹប

ចំនួនគ្រាប់បាល់

Dzarma Bata

នីហ្សេរីយ៉ា

ភ្នំពេញក្រោន

២០ គ្រាប់

Okereke Timothy

នីហ្សេរីយ៉ា

អង្គរថាយហ្គឺរ

១៩ គ្រាប់

Mbarga Privat

កាមេរ៉ូន

ព្រះខ័នរាជស្វាយរៀង

១៩ គ្រាប់

Atuheire Kipson

អ៊ូហ្គង់ដា

ណាហ្គាវើលដ៍

១៤ គ្រាប់

Paulo Victor

ប្រេហ្ស៊ីល

ភ្នំពេញក្រោន

១៤ គ្រាប់

Esoh Paul Omogba

នីហ្សេរីយ៉ា

ណាហ្គាវើលដ៍

១៣ គ្រាប់

Da Cruz Guardiano

ប្រេហ្ស៊ីល

វិសាខា

១២ គ្រាប់

Shane Booysen

អាហ្វ្រិកខាងត្បូង

ភ្នំពេញក្រោន

១២ គ្រាប់

Ajayi Opeyemi Korede

នីហ្សេរីយ៉ា

វិសាខា

១២ គ្រាប់

១០

Bisan George

នីហ្សេរីយ៉ា

ក្រសួងការពារជាតិ

៩ គ្រាប់

១១

ដាវ ន៊ីម

កម្ពុជា

គីរីវង់សុខសែនជ័យ

៩ គ្រាប់

១២

កែវ សុខផេង

កម្ពុជា

វិសាខា

៩ គ្រាប់

 

រូបភាព៖ ភ្នំពេញក្រោន – Phnom Penh Crown FC

អត្ថបទ៖ បុត្រា

មតិយោបល់