២០ក្រុម នឹងចូលរួមប្រកួតពានរង្វាន់បាល់ទាត់ក្នុងសាល ថ្នាក់ជាតិ

មាស សុផាណារ៉ុង July 10, 2019


 

ភ្នំពេញ៖ ការប្រកួតពានរង្វាន់បាល់ទាត់ក្នុងសាល ថ្នាក់ជាតិ ឆ្នាំ២០១៩ បានត្រលប់មកវិញជាផ្លូវការ ដោយរដូវកាល២០១៩ នេះមានក្រុមចំនួន២០ចូលរួមប្រកួត។

យោងតាមការប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ ពានរង្វាន់បាល់ទាត់ក្នុងសាល ( Cambodia Futsal ) បានបង្ហាញសមាសភាពក្រុមចូលរួមប្រកួតពានរង្វាន់នេះ បន្ទាប់បើកទទួលពាក្យតាំងពីថ្ងៃទី២៨ ខែមិថុនា រហូតដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញដែលជាថ្ងៃចុងក្រោយ។

តាមការឲ្យដឹង ការប្រកួតរដូវកាលនេះ គឺនឹងធ្វើការប្រកួតលក្ខណៈបែងចែកពូល និងបន្តជម្រុះនៅវគ្គជាបន្តបន្ទាប់ មិនមែនជាការប្រកួតលក្ខណៈលីគវិលជុំសន្សំពិន្ទុឡើយ។

គិតត្រឹមថ្ងៃចុងក្រោយម្សិលមិញនេះសរុបក្រុមចូលរួមគឺមានចំនួន២០ ដែលមានដូចខាងក្រោម៖

សូមបញ្ជាក់ផងដែរថា នេះគឺជារដូវកាលទី៣ ហើយដែលពានរង្វាន់បាល់ទាត់ក្នុងសាលត្រលប់មកប្រកួតសារជាថ្មី បន្ទាប់ពីបាត់មុខអស់ជាច្រើនឆ្នាំ។

ត្រលប់មកវិញកាលពីឆ្នាំ២០១៧ ពានរង្វាន់នេះធ្វើការប្រកួតជាលក្ខណៈថ្នាក់ជាតិ មានក្រុមចូលរួមច្រើន និងបែងចែកពូល ប្រកួតច្រើនដំណាក់កាល រហូតដល់រកជើងឯកគឺបានទៅលើ ក្រុមសសយក កំចាយមារ ស្របពេលដែលរដូវកាលទី២ ឆ្នាំកន្លងទៅ ប្រកួតជាលក្ខណៈលីគវិលជុំសន្សំពិន្ទុវិញ ជាមួយនឹងក្រុមចំនួន១០ចូលរួមប្រកួត លទ្ធផលជើងឯកគឺបានទៅលើក្រុម ដោនថោនស្បត ( Down Town Sport ) ដែលទើបតែបញ្ចប់ភារកិច្ចតំណាងកម្ពុជា ប្រកួតក្នុងពានក្លឹបបាល់ទាត់ក្នុងសាលប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( AFF Futsal Club Championship 2019 ) នៅប្រទេសថៃ៕

 

រូបភាព៖ Cambodia Futsal

អត្ថបទ៖ ណារ៉ុង

មតិយោបល់