សហព័ន្ធកោះហៅកីឡាការិនី ៤៧នាក់ ចូលរួមធ្វើតេស្តត្រៀមពានរង្វាន់បាល់ទាត់នារី ប្រចាំតំបន់

មាស សុផាណារ៉ុង July 9, 2019


 

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ( ស.ប.ក ) បានបង្ហាញការកោះហៅកីឡាការិនី ចំនួន ៤៧រូបដើម្បីចូលរួមធ្វើតេស្តជ្រើសរើស ចូលក្រុមជម្រើសជាតិនារីឈុតធំ។

រូបភាពជម្រើសជាតិនារីកម្ពុជា កាលពីឆ្នាំ២០១៨ 

ការជ្រើសរើសកីឡាការិនី គឺដើម្បីចូលរួមប្រកួតពានរង្វាន់បាល់ទាត់នារី ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( AFF Womens Championship 2019 ) ឆ្នាំ២០១៩ នាខែសីហា ខាងមុខផងដែរ នាប្រទេសថៃ ដោយនឹងត្រូវស្ថិតក្រោមការឃ្លាំមើល និងជ្រើសរើសដោយទីប្រឹក្សាបច្ចេកទេស លោក អ៊ុង កនយ៉ានិត និងគ្រូបង្វឹកក្រុមជម្រើសជាតិនារី លោក អ៊ុំ សាវង្ស។

យោងតាមសេចក្ដីជូនដំណឺងកីឡាករទាំង៤៧រូប មានមកពីក្លឹប និងមន្ទីរអបរំ យុវជន និងកីឡាខេត្ត ចំនួន១០ រួមមានដូចជា មន្ទីរអបរំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ ៧នាក់, សៀមរាប ៨នាក់, បាត់ដំបង ១០នាក់, កំពង់ចាម ៣នាក់, តាកែវ ៥នាក់, ភ្នំពេញក្រោន ៥នាក់, ឧត្តរមានជ័យ ១នាក់, កំពង់ឆ្នាំង ២នាក់, កំពត ១នាក់ និងបន្ទាយមានជ័យ ៣នាក់។

គួរដឹងដែរថា ពានរង្វាន់បាល់ទាត់នារី ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( AFF Womens Championship 2019 ) ដែលធ្វើឡើងនៅប្រទេសថៃ គ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី១៥ ខែសីហា រហូតដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ដោយមានប្រទេសចំនួន ៩ចូលរួម ស្របពេលដែលជម្រើសជាតិនារីកម្ពុជា ស្ថិតនៅពូល B ជាមួយមីយ៉ាន់ម៉ា, វៀតណាម និងឥណ្ឌូនេស៊ី៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់