U-15 កម្ពុជា ត្រៀមទទួល U-15 ចិន ក្នុងការប្រកួតរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ

មាស សុផាណារ៉ុង July 8, 2019


 

ភ្នំពេញ៖ ក្រុមបាល់ទាត់យុវជនអាយុក្រោម១៥ឆ្នាំកម្ពុជា គ្រោងនឹងធ្វើការប្រកួតមិត្តភាពជាមួយ ក្រុមយុវជនអាយុក្រោម១៥ឆ្នាំចិន ក្នងន័យរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ នៅក្នុងខែកក្កដានេះ។

យោងតាមប្រភពច្បាស់ការបានបង្ហើបឲ្យដឹងថា សហព័ន្ធគ្រោងរៀបចំឲ្យមានការប្រកួតមិត្តភាពរវាងក្រុម U-15 កម្ពុជា ជាមួយ U-15 ចិន គឺនឹងធ្វើឡើងចំនួន ២ប្រកួត ពោលគឺនៅថ្ងៃទី១១ ខែកក្កដា ១ប្រកួត និងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ខណៈកីឡដ្ឋាននៅមិនទាន់មានការសម្រេចជាផ្លូវការនៅឡើយ។

ការប្រកួតក្នុងថ្ងៃទាំងពីរខាងលើនេះ គឺគ្រោងនឹងធ្វើនៅវេលាម៉ោង ៥:០០ នាទីល្ងាចទាំងពីរប្រកួត។

សូមបញ្ជាក់ថា ក្រៅតែជាការប្រកួតក្នងន័យរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរហើយ ការប្រកួតនេះក៏ជាការត្រៀមសម្រាប់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៥ឆ្នាំ ដើម្បីចូលរួមប្រកួតពានរង្វាន់យុវជនអាយុក្រោម១៦ឆ្នាំ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( AFF U-16 Championship 2019 ) ដែលធ្វើពីថ្ងៃទី២៧ ខែកក្កដា ហើយនឹងបញ្ចប់នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ នៅលើទឹកដីរបស់ប្រទេសថៃ ដោយមានប្រទេសចំនួន១២ចូលរួម។

ពានយុវជនអាយុក្រោម១៦ឆ្នាំ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ កម្ពុជា ស្ថិតនៅពូល B ជាមួយ ថៃ, ម៉ាឡេស៊ី, ឡាវ, ព្រុយណេ និងអូស្ត្រាលី៕

 

រូបភាព៖ thecfa

អត្ថបទ៖ ណារ៉ុង

 

មតិយោបល់