វិសាខា បញ្ចប់កុងត្រាលោក ហុក សុជីវ័ន និងតែងតាំងគ្រូជំនួយជនជាតិនីហ្សេរីយ៉ា កាន់តំណែងបណ្ដោះអាសន្ន

មាស សុផាណារ៉ុង July 3, 2019


 

ភ្នំពេញ៖ ទីបំផុតក្លឹបវិសាខា បានបញ្ចប់កិច្ចសន្យាគ្រូបង្វឹកលោក ហុក សុជីវ័ន ហើយ បន្ទាប់ពីលោកដឹកនាំក្រុមឈរលេខរៀងទី៥ បណ្ដោះអាសន្ន ក្នុងជុំទី១ នៃលីគកំពូលកម្ពុជា។ នេះបើតាមការបញ្ជាក់លើផេកផ្លូវការរបស់ក្លឹប នៅព្រឹកថ្ងៃពុធនេះ។

ក្លឹបលេខ៣ ឆ្នាំចាស់មួយនេះ បានបញ្ជាក់ថា «ក្លិបបាល់ទាត់ វិសាខា សូមជម្រាបជូនដល់អ្នកគាំទ្រ និងសាធារណជនទាំងអស់ ឲ្យបានជ្រាបជាដំណឹងថា ក្លិបបានសម្រេចបញ្ចប់កុងត្រាជាមួយលោកគ្រូបង្វឹក ហុក សុជីវ័ន ចាប់ពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ នេះតទៅ» ។ «ក្លិបបាល់ទាត់ វិសាខា សូមអរគុណលោកគ្រូ ចំពោះការខិតខំប្រឹងប្រែងក្នុងការដឹកនាំ ការបង្វឹក បង្ហាត់ បង្រៀនដល់កីឡាករទាំងអស់ ក្នុងក្លិបកន្លងមក និងសូមជូនពរដល់លោកគ្រូ អោយទទួលបានជោគជ័យក្នុងការបំពេញភារកិច្ចក្នុងថ្ងៃខាងមុខ» ។ នេះគឺជាការបញ្ជាក់បន្ថែមលើផេកក្លឹប។

ជាមួយគ្នាផងដែរ ក៏មានបង្ហើបឲ្យដឹងផងដែរថា លោក Akeeb Tunjiayiyonka ដែលជាគ្រូជំនួយរបស់វិសាខាជនជាតិនីហ្សេរីយ៉ា ឲ្យកាន់ការងារបណ្ដោះអាសន្ន។

គួរដឹងថា មុនត្រូវក្លឹបវិសាខាបណ្ដេញគ្រូបង្វឹក លោក ហុក សុជីវ័ន បានដឹកនាំក្រុមឈរចំណាត់ថ្នាក់លេខ៥ បណ្ដោះអាសន្ន និងមាន ២៥ពិន្ទុ ជាមួយលទ្ធផល ១៣ប្រកួតឈ្នះ៨ ស្មើ១ និងចាញ់ ៤៕

 

រូបភាព៖ វិសាខា – Visakha Football Club

អត្ថបទ៖ បុត្រា

មតិយោបល់