ក្រសួងការពារជាតិ នាំយកកីឡាករបរទេសថ្មី មកពីលីគទី៤ថៃ

មាស សុផាណារ៉ុង June 28, 2019


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់ក្រសួងការពារជាតិ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ នេះបើនធ្វើការប្រកាសបង្ហាញសមាជិកថ្មីជាកីឡាករបរទេស ដើម្បីត្រៀមជុំទី២ នៃលីគកំពូលកម្ពុជា។

យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លឹបបានបញ្ជាក់ថា ក្លឹបបាននាំចូលកីឡាករបរទេសថ្មី ដែលមានឈ្មោះថា Mohammed Faeez Khan មានសញ្ជាតិអាហ្រ្វិកខាងត្បូង និងលេងក្នុតួនាទីជាខ្សែការពារកណ្ដាល។

កីឡាកររូបនេះ បច្ចុប្បន្នមានវ័យ ២៦ឆ្នាំ និងមានកម្ពស់ ១,៨៣ សង់ទីម៉ែត្រ បានចាប់ផ្ដើមអាជីពបាល់ទាត់នៅប្រទេសកំណើត ( អាហ្រ្វិកខាងត្បូង ) ជាមួយក្លឹប Milano United លីគទី២ មុននឹងផ្លាស់ទៅ Tshakhuma Tsha Madzivhandila នៅលីគទី២ដូចគ្នា។ ឆ្នាំ២០១៩ កន្លងទៅ Mohammed Faeez Khan បានផ្លាស់មករួមក្រុមនៅលីគទី៤ ថៃ Phattalung FC។

កីឡាកររូបនេះ គឺជាសមាជិកថ្មីដំបូងរបស់ក្លឹបសម្រាប់ជើងទី២ ដោយអាចនឹងមកជំនួសកន្លែងកីឡាករ Taku Yanagidate ដែលមួយរយៈចុងក្រោយនេះ ពុំសូវបង្ហាញទម្រង់លេងល្អ។

បច្ចុប្បន្ន ក្រសួងការពារជាតិ កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៧ ក្រោយប្រកួត១២ដង ឈ្នះ៦ ស្មើ២ និងចាញ់៤ មាន២០ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង ១២ពិន្ទុ៕

 

រូបភាព៖ Phattalung FC

អត្ថបទ៖ ណារ៉ុង

មតិយោបល់