រកបាន​កុមារ​កម្ពុជា​ ២៤នាក់​ ទៅ​ហាត់​ជា​មួយ​គ្រូ​ Spurs​ នៅ​ប្រទេសថៃ ជាផ្លូវការ

មាស សុផាណារ៉ុង June 25, 2019


 

ភ្នំពេញ៖ ​កុមារ​កម្ពុជា​ចំនួន​ ២៤​នាក់​ ទីបំផុតបានជ្រើសរើសដោយគ្រូបង្វឹកនៃក្លឹបបាល់ទាត់ Tottenham Hotspurs ដែលទទួល​អាហារូបករណ៍​ពីក្រុមហ៊ុនធានារ៉ាបរង់អាយុជីវិត​ AIA​ ដើម្បី​ទៅ​ហ្វឹកហាត់​ជា​មួយ​គ្រូ​បង្វឹក​របស់​ក្រុម​លំដាប់​អន្តរជាតិមួយនេះ​​ នៅ​ឯ​ប្រទេស​ថៃ​ រយៈពេល​៦ថ្ងៃ​។​

ការ​ហ្វឹកហាត់​រយៈពេល​៦ថ្ងៃ​ គឺចាប់ផ្ដើមពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩​ គឺ​មានគោលដៅជួយឲ្យក្មេងៗអាចអភិវឌ្ឍន៍ទម្លាប់នៃការរស់នៅដែលមានសុខភាពល្អ ព្រមទាំងផ្ដល់ឱកាសទទួលបាននូវការលេងបាល់ទាត់ និងការហ្វឹកហាត់ ជាមួយគ្រូបង្វឹកលំដាប់អន្តរជាតិ។

បន្ថែម​ពី​នេះ​អាហារូបករណ៍​នេះ ​នឹង​មាន​ការ​អភិវឌ្ឍ​បុគ្គលិកលក្ខណៈ​រួម​ជា​មួយ​និង​មេរៀន​ ការ​រៀបចំ​របប​អាហារូបត្ថម្ភ​ល្អ​បំផុត​សម្រាប់​ការ​លូតលាស់​របស់​កុមារ​។ ដោយក្រុមហ៊ុននឹងធ្វើការចំណាយទាំងស្រុងសម្រាប់កម្មវិធីអាហារូបករណ៍នេះ។

គួរបញ្ជាក់ផងដែរថា កម្មវិធី​អាហារូបករណ៍​នេះនឹងធ្វើឡើងនៅ​រមណីយដ្ឋាន​សុខភាព ​និង​ពហុ​កីឡដ្ឋាន​ Thanyapura​ ប្រទេស​ថៃ ក្រោមការដឹកនាំហ្វឹកហាត់ដោយផ្ទាល់ពីសំណាក់គ្រូបង្វឹកមកក្លឹបលីគកំពូលអង់គ្លេស Tottenham Hotspurs៕

 

រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទ៖ ណារ៉ុង

មតិយោបល់