ស្បែកជើងម៉ូត YEEZY BOOST 350 V2 SYNTH ទទួលបានការគាំទ្រយ៉ាងសម្បើមនៅកម្ពុជា!

នូ មករា June 24, 2019


ភ្នំពេញ៖ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ កន្លងមក ក្រុមហ៊ុន adidas បានធ្វើការដាក់លក់ស្បែកជើងម៉ូត YEEZY BOOST 350 V2 SYNTH នៅហាង adidas សាខាផ្លូវព្រះសីហនុ (Adidas Sihanouk Blvd) ដោយទទួលបានការគាំទ្រយ៉ាងសម្បើម​ព្រោះមានអតិថិជនយ៉ាងច្រើនកុះករតម្រង់ជួររង់ចាំទិញចាប់តាំងពីយប់មុនថ្ងៃចាប់ផ្តើមនៃការដាក់លក់ស្បែកជើង (YEEZY BOOST 350 V2 SYNTH) ជាផ្លូវការជាហេតុធ្វើឱ្យស្បែកជើងដ៏មានគុណភាពនេះលក់ដាច់អស់គ្មានសល់ត្រឹមរយៈពេលដ៏ខ្លី។

អ្វីដែលកាន់តែពិសេសនោះគឺសម្រាប់ម៉ូតនេះមានលក់នៅក្នុងតំបន់មួយចំនួនតែប៉ុណ្ណោះនៅទូទាំងពិភពលោកដូចជា តំបន់អាហ្វ្រិក (Africa) អាស៊ីប៉ាស៊ីភិច (Asia Pacific) មជ្ឈឹមបូព៌ា (the Middle East) និងប្រទេសឥណ្ឌា​ (India) ជាដើម។

សូមបញ្ជាក់ថា ចំនុចពិសេស​របស់ YEEZY BOOST 350 V2 SYNTH គឺផ្នែកខាងលើជាប្រភេទសាច់ចាក់​ (Primeknit) ដែលមានពណ៌សអុចៗ ហើយឆ្នូតចំហៀងត្រូវបានត្បាញជាប់នឹងផ្នែកខាងលើរួមតែមួយ(monofilament )ដែលមានពណ៌សាច់ស្រាល រីឯផ្នែកកែងនៃស្បែកជើង (MIDSOLE) បានប្រើប្រាស់បច្ចេកវិទ្យា ADIDAS ‘INNOVATIVE BOOST ™ TECHNOLOGY ។

សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផលថ្មីនេះ សូមចូលទៅកាន់ www.adidas.com/YEEZY ឬ FB – Adidas Cambodia Store ឬInstagram– @adidasoriginals​ ឬ Instagram – @adidascambodia_store

មតិយោបល់