សមាជិកក្រុមជម្រើសជាតិកម្ពុជា ទទួលបានប្រាក់លើកទឹកចិត្តម្នាក់ ១ពាន់ដុល្លារអាម៉េរិក ពីសម្តេចតេជោ ហ៊ុន សែន

មាស សុផាណារ៉ុង June 12, 2019


 

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានទទួលប្រាក់ឧបត្ថម្ភចំនួនម្នាក់ ១ពាន់ដុល្លារអាម៉េរិក ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្ទាប់ពីជួយឲ្យក្រុមបានឡើងទៅវគ្គជម្រុះជុំទី២ នៃពានរង្វាន់ឆ្នាំ២០២២ នៅប្រទេសកាតា ( 2022 FIFA World Cup qualification-AFC ) លើប៉ាគីស្ថាន កាលពីម្សិលមិញរួចមក។

តាមការឲ្យដឹង ថ្នាក់ដឹកនាំ គ្រូបង្វឹក និងគ្រូជំនួយ រួមទាំងមន្ត្រី ក៏ដូចជាកីឡាករទាំងអស់ សរុប៣៧នាក់ គឺនឹងទទួលបានម្នាក់ ១ពាន់ដុល្លារអាម៉េរិក ពោលគឺសរុបមានចំនួន ៣៧,០០០ ដុល្លារអាម៉េរិក។ នេះបើតាមការបញ្ជាក់ និងផ្ដល់ថវិកាផ្ទាល់ដៃដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅព្រលានយន្តអន្តរជាតិភ្នំពេញនារសៀលថ្ងៃទី១២ ខែមិថុនា​ ឆ្នាំ២០១៩នេះ។

គួររំលឹកផងដែរថា ជម្រើសជាតិកម្ពុជា បានយកឈ្នះ ប៉ាគីស្ថាន ដោយលទ្ធផល ១ទល់២ សម្រាប់ការប្រកួតជើងទី២ នៅវាលស្មៅនៃកីឡដ្ឋាន Hamad bin Khalifa Stadium និងឈ្នះលទ្ធផលសរុបទាំងពីរជើង ៤ទល់១ ទទួលកៅអីឡើងទៅការប្រកួតបន្តនៃវគ្គជម្រុះជុំទី២៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់