ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងរង់ចាំទទួលស្វាគមន៍ដំណើរមកដល់មាតុប្រទេសរបស់ក្រុមជម្រើសជាតិល្ងាចនេះ

មាស សុផាណារ៉ុង June 12, 2019


 

ភ្នំពេញ៖ ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឯកឧត្តម សៅ សុខា នៅរសៀលនេះនឹងទៅទទួលរង់ចាំ ​ក្រុម​បាល់ទាត់ជម្រើសជាតិកម្ពុជាដោយផ្ទាល់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សម្រាប់ដំណើរវិលត្រលប់ពីការប្រកួតវគ្គជម្រុះ FIFA World Cup 2022 នៅប្រទេសកាតា។

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា បានចាកចេញពីប្រទេសកាតាហើយ កាលពីវេលាម៉ោង ១:៥០ នាទីយប់រំលងអាធ្រាត ( ម៉ោងនៅប្រទេសកាតា ) ត្រូវនឹងម៉ោង ៥:៥០ នាទីទាបភ្លឺម៉ោងនៅកម្ពុជា ហោះមកកាន់ប្រទេសវៀតណាម សិនមុននឹងបន្តប្ដូរជើងហោះហើរពីប្រទេសវៀតណាម មកកាន់មាតុប្រទេសវិញ នៅវេលាម៉ោង ៣:៤០ នាទីរសៀលថ្ងៃទី១២ ខែមិថុនា នេះ។

គួររំលឹកផងដែរថា ជម្រើសជាតិកម្ពុជា បានបន្តយកឈ្នះ ប៉ាគីស្ថាន ដោយលទ្ធផល ១ទល់២ សម្រាប់ការប្រកួតជើងទី២ នៅវាលស្មៅនៃកីឡដ្ឋាន Hamad bin Khalifa Stadium និងឈ្នះលទ្ធផលសរុបទាំងពីរជើង ៤ទល់១ ទទួលកៅអីឡើងទៅការប្រកួតបន្តនៃវគ្គជម្រុះជុំទី២៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់