កម្ពុជា ចាកចេញពីកាតា តាំងពីម៉ោង២យប់ ហើយគ្រោងនឹងមកដល់មាតុប្រទេសនៅម៉ោង ៤ល្ងាចនេះ

មាស សុផាណារ៉ុង June 12, 2019


 

ដូហា៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បាននឹងកំពុងធ្វើដំណើរពីប្រទេសកាតា ត្រលប់មកមាតុប្រទេសវិញហើយ បន្ទាប់ពីបានយកឈ្នះប៉ាគីស្ថាន ក្នុងវគ្គជម្រុះជុំទី១ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា ( 2022 FIFA World Cup qualification-AFC ) លទ្ធផលសរុបទាំងពីរជើង ៤ទល់១ កាលពីយប់ម្សិលមិញ។

តាមគម្រោងសមាសភាពក្រុមទាំងមូល បានចាកចេញពីប្រទេសកាតា កាលពីវេលាម៉ោង ១:៥០ នាទីយប់រំលងអាធ្រាត ( ម៉ោងនៅប្រទេសកាតា ) ត្រូវនឹងម៉ោង ៥:៥០ នាទីទាបភ្លឺម៉ោងនៅកម្ពុជា ហោះមកកាន់ប្រទេសវៀតណាម សិនមុននឹងបន្តប្ដូរជើងហោះហើរពីប្រទេសវៀតណាម មកកាន់មាតុប្រទេសវិញ នៅវេលាម៉ោង ៣:៤០ នាទីរសៀលថ្ងៃទី១២ ខែមិថុនា នេះ។

គួររំលឹកផងដែរថា ជម្រើសជាតិកម្ពុជា បានបន្តយកឈ្នះ ប៉ាគីស្ថាន ដោយលទ្ធផល ១ទល់២ សម្រាប់ការប្រកួតជើងទី២ នៅវាលស្មៅនៃកីឡដ្ឋាន Hamad bin Khalifa Stadium និងឈ្នះលទ្ធផលសរុបទាំងពីរជើង ៤ទល់១ ទទួលកៅអីឡើងទៅការប្រកួតបន្តនៃវគ្គជម្រុះជុំទី២៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

 

មតិយោបល់