លោក Felix នៅតែនិយាយដដែល ផ្ដោតលើការរីកចម្រើន តែក៏នឹងព្យាយាមដើម្បីប្រជាជនកម្ពុជា

មាស សុផាណារ៉ុង June 10, 2019


 

ដូហា៖ លោក Felix Dalmas គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា លើកឡើងជាដដែល ថាផ្ដោតលើការរីកចម្រើន តែនឹងព្យាយាមដើម្បីប្រជាជនកម្ពុជា នៅមុនការប្រកួតជាមួយ ក្រុមជម្រើសជាតិប៉ាគីស្ថាន ជើងទី២ វគ្គជម្រុះជុំដំបូងនៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ ( 2022 FIFA World Cup qualification – AFC ) នៅថ្ងៃស្អែកនេះ។

ថ្លែងក្នុងសន្និសិទសារព័ត៌មានមុនការប្រកួតមកដល់ ពីប្រទេសកាតា មុននេះបន្តិច លោក Felix Dalmas បានលើកឡើងយ៉ាងខ្លីថា៖ «ជុំវិញការប្រកួត យើងនៅតែរៀបចំដូចអ្វីដែលយើងបានធ្វើ យើងផ្ដោតអារម្មណ៍លើការរីកចម្រើន មិនមែនតែទៅលើលទ្ធផល យើងដឹងថាពួកគេគឺជាក្រុមដែលពិបាក ហើយយើងនឹងព្យាយាមធ្វើឲ្យអស់ពីលទ្ធភាព ដើម្បីប្រជាជនកម្ពុជា រីករាយ»

សូមបញ្ជាក់ជាថ្មីថា ក្រុមគោព្រៃកម្ពុជា នឹងត្រូវប្រកួតជាមួយប៉ាគីស្ថាន ជើងទី២ ម្ដងទៀត ដើម្បីកាត់សេចក្ដីរកក្រុមឡើងជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា (2022 FIFA World Cup qualification-AFC) ដែលគ្រោងធ្វើឡើង នៅទីក្រុងដូហា ប្រទេសកាតា នាថ្ងៃទី១១ ខែមិថុនា វេលាម៉ោង១១:០០ នាទីយប់ ( ម៉ោងនៅកម្ពុជា ) ស្អែកនេះ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់