MCL 2016: ក្រសួងការពារជាតិ និងបឹងកេតអង្គរមិនទាន់ស្គាល់បរាជ័យគិតត្រឹមសប្តាហ៍ទី៣នេះ

លី រិទ្ធី March 7, 2016


ការប្រកួតពានរង្វាន់លីកកំពូលកម្ពុជាឬមិត្តហ្វូនខេមបូឌានលីក ២០១៦ បានឈានចូលដល់សប្តាហ៍ទី ៣ ហើយដោយក្នុងសប្តាហ៍នេះមានតែក្លឹបក្រសួងការពារជាតិ និងក្លឹបបឹងកេតអង្គរ ប៉ុណ្ណោះដែលនៅតែទទួលបានពិន្ទុពេញក្រោយការប្រកួត ៣ សប្តាហ៍កន្លងទៅពោលគឺក្រុមទាំងពីរលេង ៣ ប្រកួតឈ្នះទាំង ៣ ប្រកួតហើយមាន ៩​ ពិន្ទុនៅក្នុងដៃដោយឈរនៅកំពូលតារាងពិន្ទុសរុបបណ្តោះអាសន្ន។ ក្នុងសប្តាហ៍ទី ៣ នេះផងដែរ ការប្រកួតពិតជាគួរឲ្យចាប់អារម្មណ៍មែនដោយការប្រកួតកាលពីថ្ងៃសុក្រកន្លងទៅ ក្លឹបបឹងកេងអង្គរបានយកឈ្នះលើក្លឹបស៊ីម៉ាក់ ក្នុងលទ្ធផលរហូតដល់ទៅ ៧-០ ឯណោះ។ ចំណែកឯការប្រកួតនៅថ្ងៃសៅរ៍វិញមានពីរគូ ក្នុងនោះក្លឹបខេមបូឌានថៃហ្គ័រ រកបាន ៣ ពិន្ទុដំបូងរបស់ខ្លួនក្រោយយកឈ្នះលើក្លឹប អាស៊ីអឺរ៉ុប ៣-១។ គូទី ២ វិញ ជើងឯករង ២០១៥ ក្លឹបណាហ្គាវើល បានយកឈ្នះលើក្លឹបជើងឯក ២០១៥ ក្នុងការប្រកួតសងសឹកដោយយកឈ្នះក្នុងលទ្ធផល ២-១។​ ក្នុងការប្រកួតនោះផងដែរកីឡាករ គួច សុកុម្ភៈ រកបានគ្រាប់បាល់ដំបូងក្នុងការប្រកួតខណៈដែលការប្រកួតចាប់ផ្តើមបានត្រឹមតែ ២៥ វិនាទីប៉ុណ្ណោះដែលនេះជាគ្រាប់បាល់លឿនជាងក្នុងរដូវកាលនេះ(គិតត្រឹមសប្តាហ៍ទី ៣) នេះ។​ រីឯការប្រកួតនៅថ្ងៃអាទិត្យម្សិលមិញនេះវិញ ក្លឹបក្រសួងការពារជាតិនៅតែបន្តការឈ្នះរបស់ខ្លួនដោយយកឈ្នះលើក្លឹបវេស្ទើន ៥-១ ខណៈក្លឹបព្រះខ័នរាជស្វាយរៀងបានត្រឹមស្មើគ្នា ១-១ ជាមួយក្លឹបអគ្គស្នងការដ្ឋាននគបាលជាតិ នៅកីឡដ្ឋានស្វាយរៀងផងដែរ។ ខាងក្រោមនេះជាតារាងពិន្ទុសរុបគិតត្រឹមសប្តាហ៍ទី ៣ ៖

MCL-Table-Week3

អត្ថបទ៖ រិទ្ធី

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត