ក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងប្រារព្ធធ្វើនូវកម្មវិធីទាត់បាល់កម្សាន្តដ៏រីករាយនៅកីឡដ្ឋាន RSN ស្អែកនេះ

លី រិទ្ធី March 7, 2016


ដើម្បីចូលរួមអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិដែលនឹងឈានចូលមកដល់នៅថ្ងៃស្អែកនេះ ក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងប្រារព្ធធ្វើនូវកម្មវិធីទាត់បាល់កម្សាន្តដ៏រីករាយនៅកីឡដ្ឋាន RSN នាថ្ងៃ អង្គា ទី៨ ខែមិនានេះ។ អ្នកគ្រូក្រុមយុវជន ឈិន នីផា ដែលជាអ្នកសម្របសម្រួលកម្មវិធីបានពន្យល់ថា៖ «កម្មវិធីនេះបានផ្តោតសំខាន់ទៅលើតួនាទីនៃវិស័យកីឡាបាល់ទាត់ជាមួយនឹងការចូលរួមក៏ដូចជាសក្តានុពលរបស់ស្រ្តីចំពោះកីឡានៅពេលដែលពិភពលោកទាំងមូលអបអរក្នុងការទទួលបាននូវសិទ្ធិសេរីភាពក្នុងសង្គម ផ្នែកសេដ្ឋកិច្ច វប្បធម៌ និង នយោបាយផងដែរ។ កម្មវិធីរបស់យើងនឹងបើកឲ្យចូលរួមដោយសេរីសម្រាប់នារីចាប់ពីអាយុ ៨ ឆ្នាំឡើងទៅហើយកម្មវិធីនេះនឹងចាប់ផ្តើមនៅវេលាម៉ោង ៨ ព្រឹក ដល់ម៉ោង ១១ រសៀលដែលមានរយៈពេលប្រហែលជា ២ ឬ ៣ ម៉ោង។
សូមបញ្ជាក់ថា ក្រុមកីឡាករឈុតធំក៏នឹងចូលរួមជួយក្នុងកម្មវិធីនេះផងដែរ។
12803317_10153337601685264_5740553442864587954_n
អត្ថបទ៖ រិទ្ធី
រូបភាព៖ ក្លឹបភ្នំពេញក្រោន

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត