CNCC សហការជាមួយ AIA នាំគ្រូបង្វឹកពី Spur បណ្ដុះបណ្ដាលគ្រូបង្វឹកនៅលីគកំពូលកម្ពុជា ជាលើកទី២

មាស សុផាណារ៉ុង June 7, 2019


 

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA សហការជាមួយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ( CNCC ) ដើម្បីបន្ត «វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹក ដើម្បីអភិវឌ្ឍវិស័យបាល់ទាត់សម្រាប់សហគមន៍» ដែលជាជំហានទី២។

វគ្គនេះមានគ្រូបង្វឹកមកពីក្លឹបបាល់ទាត់លំដាប់កំពូលរបស់អង់គ្លេស Tottenham Hotspur ២រូប គឺលោក Anton Blackwood និងលោក Aaron Arthur ជាមួយនឹងការបណ្ដុះបណ្ដាលគ្រូបង្វឹកកម្ពុជាចំនួន ៥៦នាក់ មកពីក្លឹបនានាក្នុងក្របខណ្ឌលីគកំពូលកម្ពុជា។ តាមការឲ្យដឹង នេះគឺជាវគ្គទី២ ក្នុងចំណោមវគ្គទាំង៤ ដែលត្រូវបានត្រៀមរៀបចំសម្រាប់ឆ្នាំ២០១៩នេះ។

លោក Anton Blackwood ដែលជាគ្រូក្នុងវគ្គនេះបានមានប្រសាសន៍ថា៖ «ចំនុចសំខាន់នៅវគ្គទី២ នៃកម្មវិធីនេះ គឺផ្ដល់ឲ្យគ្រូបង្វឹកកម្ពុជានូវជំនាញ និងវិធីសាស្ត្រកម្រិតពិភពលោក ថដែលយើងបានកាសងឡើងនៅក្នុងក្លឹប Spur ដើម្បីជួយឲ្យគ្រូបង្វឹកនៅទីនេះ អាចបង្កើតបរិយាកាសហ្វឹកហាត់ល្អបំផុតសម្រាប់យុវជន រួមជាមួយអត្ថប្រយោជន៍ច្រើនទៀតពីវគ្គបណ្ដុះបណ្ដាលនីមួយៗ។ ដោយឃើញពីកម្រិតទទួលយកខ្ពស់លើការហ្វឹកហាត់កន្លងមក យើងទុកចិត្តថាគ្រូបង្វឹកម្នាក់ៗកំពុងរីករាយនឹងកម្មវិធីនេះ ហើយក៏ស្វាគមន៍ទទួលយកចំណេះដឹងជាច្រើនដែលយើងកំពុងចែករំលែកផងដែរ។» 

គួរដឹងដែរថា កម្មវិធីបានចាប់ផ្ដើមជំហានដំបូងរបស់ខ្លួនកាលពីខែកុម្ភៈ និងលើកនេះជាវគ្គទី២ នៅក្នុងខែមិថុនា ហើយវគ្គបន្ទាប់ នឹងផ្ដោតលើការអភិវឌ្ឍវិធីសាស្ត្របណ្ដុះបណ្ដាលពិស្ដារលើការរៀបចំផែនការវគ្គបណ្ដុះបណ្ដាលរយៈពេល ៦សប្ដាហ៍ និងវគ្គចុងក្រោយ គឺផ្ដោតលើវិធិសាស្ត្រដែលគ្រូបង្វឹកអាចប្រើប្រាស់វិធីសាស្ត្រទាំងអស់ ដែលពួគគាត់ទទួលបានពីវគ្គបណ្ដុះបណ្ដាលទាំងមូល ដើម្បីអាចបង្កើតកម្មវិធីបណ្ដុបណ្ដាលដែលមានរចនាសម្ព័ន្ធត្រឹមត្រូវ និងពេញលេញ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់