អាជ្ញាកណ្ដាលពីលីគកំពូលអូស្ត្រាលី នឹងកាត់សេចក្ដីការប្រកួតរវាងកម្ពុជា ជាមួយ ប៉ាគីស្ថាន ល្ងាចនេះ

មាស សុផាណារ៉ុង June 6, 2019


 

ភ្នំពេញ៖ ការប្រកួតរវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ជាមួយ ក្រុមបាល់ទាត់ជម្រើសជាតិប៉ាគីស្ថាន ក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា ( 2022 FIFA World Cup qualification-AFC ) ជើងទី១ នឹងត្រូវដឹកនាំដោយអាជ្ញាកណ្ដាលសញ្ជាតិអូស្ត្រាលី។

អាជ្ញាកណ្ដាល ៤រូប នឹងរួមគ្នាកាត់សេចក្ដីការប្រកួតរវាងកម្ពុជា ជាមួយ ប៉ាគីស្ថាន ក្នុងនោះ ៣រូបមានសញ្ជាតិអូស្ត្រាលី ដែលជាអាជ្ញាកណ្ដាលលើទីលាន រួមជាមួយជំនួយការអាជ្ញាកណ្ដាល ២រូប និង ១រូបទៀតជាជនជាតិឥណ្ឌូណេស៊ី ដែលជាជំនួយការអាជ្ញាកណ្ដាលទី៤។

សមាសភាពមានដូចតទៅ៖

  • លោក Evans Shaun ជនជាតិអូស្ត្រាលី ( អាជ្ញាកណ្ដាលកាត់សេចក្ដី )
  • លោក Goldrick Owen ជនជាតិអូស្ត្រាលី ( ជំនួយការអាជ្ញាកណ្ដាលទី១ )
  • លោក Macdonald nathan ជនជាតិអូស្ត្រាលី ( ជំនួយការអាជ្ញាកណ្ដាលទី២ )
  • លោក Alkatiri thoriq ជនជាតិឥណ្ឌូនេស៊ី ( មន្ត្រីអាជ្ញាកណ្ដាលទី៤ )

បញ្ជាក់ជាថ្មីថា ម៉ោង ៦:៣០នាទីល្ងាចនេះ កម្ពុជា និងត្រូវប្រកួតជាមួយ ប៉ាគីស្ថាន សម្រាប់ការប្រកួតជើងទី១ លើវាលស្មៅសិប្បនិ្មមិត្ត នាពហុកីឡដ្ឋានជាតិ៕

 

រូបភាព៖ a-league

អត្ថបទ៖ ណារ៉ុង

មតិយោបល់