ក្រុមហ៊ុន Minebea (Cambodia)​ របស់ជប៉ុន​ សហការ​ឧបត្ថម្ភសហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជាសម្រាប់ឆ្នាំ ២០១៩-២០២០

នូ មករា June 4, 2019


ភ្នំពេញ: នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩នេះ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន Minebea (Cambodia) Co. , Ltd. របស់​ជប៉ុន ក្នុងនាម​ជា​ដៃគូសហការ​ឧបត្ថម្ភសម្រាប់​ឆ្នាំ២០១៩-២០២០​ ដោយក្នុង​រយៈពេល​២​ឆ្នាំនេះ ក្រុមការងារ​គ្រូបង្វឹក និង​ក្រុម​កីឡាករ​ជម្រើសជាតិកម្ពុជានឹង​ប្រើប្រាស់​ឯកសណ្ឋាន​ផ្លូវការ​ដែលមាន​ស្លាក​សញ្ញា​ក្រុមហ៊ុន MineabeaMitsumi រួមទាំង​ការដាក់​ឡូ​ហ្គូ​នៅ​ពហុ​កីឡដ្ឋាន ដោយ​គិត​ចាប់ពី​ជំនួប​រវាង​កម្ពុជា និង​ប៉ា​គី​ស្ថាន ក្នុងការ​ប្រកួត​ជម្រុះ World Cup ជុំ​បឋម នា​ថ្ងៃទី​៦ ខែមិថុនា​តទៅ។​

សូមបញ្ជាក់ថា ក្រុមហ៊ុន Minebea (Cambodia) Co. , Ltd. មាន​ទីតាំង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និងជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុម MineabeaMitsumi របស់​ជប៉ុន ដែល​ផលិត​គ្រឿងបន្លាស់​អេ​ឡិច​ត្រូ​និ​ចនានា ជាពិសេសក្រុមហ៊ុន​នេះក៏​ជា​ដៃគូនៃ​គម្រោង «​ទីក្រុង​ឆ្លាត​» នៅ​រាជធានី​ភ្នំពេញ និង​សៀមរាប​ផងដែរ​៕


អត្ថបទ៖ មករា

មតិយោបល់