ជម្រើសជាតិប៉ាគីស្ថាន ចម្រាញ់កីឡាករបាន ២០នាក់ ត្រៀមឡើងមកកម្ពុជាថ្ងៃនេះ

មាស សុផាណារ៉ុង June 3, 2019


 

ប៉ាគីស្ថាន៖ ក្រុមបាល់ទាត់ជម្រើសជាតិប៉ាគីស្ថាន ដែលត្រូវតតាំងជាមួយ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា សម្រាប់ការប្រកួតជម្រុះជុំដំបូងនៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ ធ្វើឡើងនៅប្រទេសកាតា ( 2022 FIFA World Cup qualification – AFC ) បានបង្ហាញបញ្ចីឈ្មោះកីឡាករ តែ២០នាក់ប៉ុណ្ណោះ ដើម្បីឡើងមកកម្ពុជាថ្ងៃនេះ។

ភាគីសហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន ដែលត្រូវបានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក ( FIFA ) ទទួលស្គាល់នោះ កាលពីម្សិលមិញបានបង្ហាញសមាសភាពកីឡាកររបស់ខ្លួន ២០នាក់ផ្លូវការ មុនឡើងមកតតាំងជាមួយកម្ពុជា នៅថ្ងៃទី០៦ ខែមិថុនា ខាងមុខសម្រាប់ការប្រកួតជើងទី១។

កីឡាករទាំង ២០រូបនេះត្រូវបានដឹងថាភាគច្រើនគឺជាកីឡាករដែលប្រកបអាជីពនៅលីគបាល់ទាត់ក្រៅប្រទេស ហើយថែមទាំងភាគច្រើនជាកីឡាករកូនកាត់ថែមទៀតផង ដែលរួមមានដូចជា៖

អ្នកចាំទី៖

  • Yousuf Butt ( កូនកាត់ប៉ាគីស្ថាន-ដាណាម៉ាក ) បច្ចុប្បន្នលេងនៅ AB Taarnby លីគទី៤ ដាណាម៉ាក
  • Ahsanullah Khan ( លេងឲ្យក្លឹបក្នុងស្រុក SSGC )
  • Muzammil Hussain ( លេងឲ្យក្លឹបក្នុងស្រុក WAPDA )

ខ្សែការពារ៖

  • Umer Hayat ( លេងឲ្យក្លឹបក្នុងស្រុក WAPDA )
  • Zesh Rehman ( កូនកាត់ប៉ាគីស្ថាន-អង់គ្លេស ) បច្ចុប្បន្នលេងនៅ KC Southern FC លីគកំពូលហុងកុង
  • Ali Uzair ( លេងឲ្យក្លឹបក្នុងស្រុក WAPDA )
  • Yaqoob Butt ( កូនកាត់ប៉ាគីស្ថាន-ដាណាម៉ាក ) បច្ចុប្បន្នលេងនៅ AB Taarnby លីគទី៤ ដាណាម៉ាក
  • Ali Khan Niazi ( លេងឲ្យក្លឹបក្នុងស្រុក K-Electric )
  • Abdullah Qazi ( កូនកាត់ប៉ាគីស្ថាន-អាមេរិក ) បច្ចុប្បន្នលេងឲ្យ La Máquina ជាលីគយុវជននៅអាមេរិក

ខ្សែបម្រើ៖

  • Mehmood Khan ( លេងឲ្យក្លឹបក្នុងស្រុក SSGC )
  • Rahis Nabi ( កូនកាត់ប៉ាគីស្ថាន-អង់គ្លេស ) បច្ចុប្បន្នលេងនៅ Alvechurch FC លីគពាក់កណ្ដាលអាជីព នៅអង់គ្លេស
  • Navid Rahman ( កូនកាត់ប៉ាគីស្ថាន-អាល្លឺម៉ង-កាណាដា ) បច្ចុប្បន្នលេងឲ្យក្លឹប ProStars FC លីគពាក់កណ្ដាលអាជីពនៅកាណាដា
  • Samir Nabi ( កូនកាត់ប៉ាគីស្ថាន-អង់គ្លេស ) បច្ចុប្បន្នលេងឲ្យ Torquay United លីគទី៥ អង់គ្លេស

ខ្សែប្រយុទ្ធ៖

  • Muhammad Ali ( កូនកាត់ប៉ាគីស្ថាន-ដាណាម៉ាក ) បច្ចុប្បន្នលេងនៅ Greve Fodbold លីគទី២ ដាណាម៉ាក
  • Hassan Bashir ( កូនកាត់ប៉ាគីស្ថាន-ដាណាម៉ាក ) បច្ចុប្បន្នលេងនៅ AB Taarnby លីគទី៤ ដាណាម៉ាក
  • Ahmad Faheem ( លេងឲ្យក្លឹបក្នុងស្រុក WAPDA )
  • Adnan Mohammad ( កូនកាត់ប៉ាគីស្ថាន-ដាណាម៉ាក ) បច្ចុប្បន្នលេងឲ្យក្លឹប Lyngby Boldklub លីគទី២ ដាណាម៉ាក
  • Muhammad Riaz ( លេងឲ្យក្លឹបក្នុងស្រុក K-Electric )
  • Shabban Hussain ( កូនកាត់ប៉ាគីស្ថាន-ដាណាម៉ាក ) បច្ចុប្បន្នលេងឲ្យក្លឹប Vanløse IF លីគទី២ ដាណាម៉ាក 
  • Tabish Hussain( កូនកាត់ប៉ាគីស្ថាន-អង់គ្លេស ) បច្ចុប្បន្នលេងឲ្យ Guiseley AFC លីគទី៦ អង់គ្លេស

សេចក្ដីរាយការណ៍បានឲ្យដឹងផងដែរថា ក្នុងចំណោមកីឡាករទាំង២០នាក់នេះ មាន ២នាក់ នឹងមកតាមក្រោយដោយសារគេមានភារៈកិច្ចជាមួយក្រុមរបស់គេ ពោលគឺកីឡាករ Mohammad Ali និងកីឡាករ Adnan Mohammad ដែលត្រូវប្រកួតឲ្យក្លឹបរបស់គេដើម្បីដណ្ដើមកៅអីឡើងមកលីគកំពូលដាណាម៉ាក ក្នុងវគ្គ Play-Off។

សូមបញ្ជាក់ជាថ្មីផងដែរថា កម្ពុជា នឹងត្រូវជួប ប៉ាគីស្ថាន នៅជើងទី១ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី០៦ ខែមិថុនា លើទឹកដីកម្ពុជា ខណៈជើងទី២ ត្រលប់មកទឹកដីប៉ាគីស្ថាន វិញនៅថ្ងៃទី១១ ខែដដែល ដើម្បីសម្រេចសេចក្ដីរកក្រុមដែលឡើងទៅជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា ( 2022 FIFA World Cup qualification – AFC ) ប្រចាំទ្វីបអាស៊ី៕

 

រូបភាព៖ Pakistan Football Federation

អត្ថបទ៖ ណារ៉ុង

មតិយោបល់