គេហទំព័រព័ត៌មានកីឡា CAMSPORTS នឹងធ្វើការផ្សាយផ្ទាល់ការប្រកួត Premium Tiger Supercup 2019 ២គូល្ងាចនេះ

មាស សុផាណារ៉ុង May 18, 2019


 

ភ្នំពេញ៖​ គេហទំព័រព័ត៌មានកីឡា CAMSPORTS នឹងធ្វើការផ្សាយផ្ទាល់ការប្រកួតចំនួន២ ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ហ្វូតសាលដែលមានឈ្មោះថា Premium Tiger Supercup 2019។

ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យបាល់ទាត់នៅកម្ពុជានោះ មជ្ឈមណ្ឌលកម្សាន្តព្រីមៀមស្ពតក្លឹប រួមជាមួយស្រាបៀរថៃហ្គឺរ បានសហការបង្កើតព្រឹត្តិការណ៍ប្រកួតបាល់ទាត់ហ្វូសាល ដែលមានឈ្មោះថា Premium Tiger SuperCup 2019 ដែលនឹងប្រព្រឹត្តិទៅនៅមជ្ឈមណ្ឌលកម្សាន្តព្រីមៀមស្ពតក្លឹបតែម្តង ខណៈគេហទំព័រព័ត៌មានកីឡា CAMSPORTS នឹងធ្វើការផ្សាយផ្ទាល់ការប្រកួតចំនួន២ សម្រាប់ជំនួបបើកឆាក។

២ប្រកួតដែលគេហទំព័រព័ត៌មានកីឡា CAMSPORTS ធ្វើការផ្សាយផ្ទាល់នាថ្ងៃសៅរ៍ ទី១៨ ខែឧសភា គឺនៅវេលាម៉ោង ៦ល្ងាច នឹងផ្សាយផ្ទាល់ការប្រកួតរវាងក្រុម EMZ FT ជាមួយក្រុម Young Gun TF ខណៈគូទី២ នឹងមានការផ្សាយផ្ទាល់ជំនួបរវាងក្រុមឆន្ទះរាកីឡា ប្រកួតជាមួយក្រុម ZEA Pub FC នៅវេលាម៉ោង ៧យប់។

ពានរង្វាន់នេះ មានការកំណត់ពីការចូលរួម គឺសមាជិកក្រុមត្រូវតែមានអាយុពី១៨ ទៅ២៥ឆ្នាំ (មានឆ្នាំកំណើតពីថ្ងៃទី១០ ខែមករា ឆ្នាំ១៩៩៤ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០០០) ដោយមានក្រុមចំនួន១៨ចូលរួមប្រកួត ចែកចេញជា ៤ពូល ចំពោះប្រាក់រង្វាន់វិញគឺក្រុមជើងឯកនឹងទទួលបានពាន មេដាយ ទង់ និងទឹកប្រាក់រង្វាន់ចំនួន ៣ លានរៀល, រីឯក្រុមជ័យលាភីលេខ២ ទទួលបានមេដាយ ទង់ និង ទឹកប្រាក់ ១,៤ លានរៀល ខណៈដែលក្រុមចំណាត់ថ្នាក់លេខ៣ ទទួលបានមេដាយ ទង់ និងទឹកប្រាក់ចំនួន ១ លានរៀល៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់