U-15 នារីកម្ពុជា ត្រលប់មកដល់មាតុភូមិវិញ យប់នេះក្រោយមិនជោគជ័យក្នុងពានប្រចាំតំបន់អាស៊ាន

មាស សុផាណារ៉ុង May 16, 2019


 

ថៃ៖ ក្រុមកីឡាការិនីអាយុក្រោម១៥ឆ្នាំ កម្ពុជា នឹងត្រលប់មកមាតុប្រទេសវិញនៅយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីបញ្ចប់ភារកិច្ចក្នុងព្រឹត្តិការណ៍បាល់ទាត់នារី អាយុក្រោម១៥ឆ្នាំប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( AFF U15 Girls’ Championship 2019 ) នៅ​ខេត្តឈុនបុរី នៅប្រទេសថៃ។

តាមការឲ្យដឹងពីមន្ត្រីរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រុមកីឡាការិនីអាយុក្រោម១៥ឆ្នាំកម្ពុជា រួមទាំងថ្នាក់ដឹកនាំ នឹងត្រលប់មកដល់មាតុប្រទេសវិញ នៅវេលាម៉ោង ៧:៥៥ នាទីយប់នេះ តាមជើងហោះហើរ TG584។

ជាលទ្ធផលពីការប្រកួតរបស់ U-15 នារីកម្ពុជា នៅក្នុងពានរង្វាន់ដដែលនេះ គឺធ្វើពុំបានល្អឡើយ ដោយ ៤ប្រកួតចាញ់ទាំង ៤ប្រកួត ក្នុងនោះប្រកួតបើកឆាកចាញ់ សិង្ហបុរី ប្រកួតទី២ ចាញ់ម៉ាឡេស៊ី ប្រកួតទី៣ ចាញ់ថៃ និងប្រកួតទី៤ ចាញ់ឡាវ។

លទ្ធផលពីការប្រកួតទាំងស្រុង៖

ចាញ់ ៤ប្រកួតជាប់គ្នានេះ នាំឲ្យ U-15 នារីកម្ពុជា ស្ថិតនៅចំណាត់ថ្នាក់បាតតារាង ដោយរកពុំបានពិន្ទុឡើយ ទាត់ចូលទីគូប្រកួតបាន ២គ្រាប់ និងរបូតគ្រាប់បាល់ ១០គ្រាប់ សរុបសល់គ្រាប់ចំណេញ ៨គ្រាប់។

គួរបញ្ជាក់ថា នេះជាលើកទី៣ ដែលកីឡាការិនីអាយុក្រោម១៥ឆ្នាំ កម្ពុជា ចូលរួមការប្រកួតក្នុងពានរង្វាន់នេះ ខណៈកាលពីឆ្នាំ២០១៧ ធ្វើឡើងនៅប្រទេសឡាវ U-15 នារីកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ៤។​ ឆ្នាំកន្លងទៅពុំអាចឆ្លងផុតវគ្គជម្រុះក្នុងពូលឡើយ ក្រោយប្រកួត៣លើក ចាញ់ទាំង ៣លើក៕

តារាងចំណាត់ថ្នាក់សរុបប្រចាំពូល B៖

ចំ.

ក្រុម

ប្រកួត

ឈ្នះ

ស្មើ

ចាញ់

ទាត់ចូលគេ

គេទាត់ចូល

គ្រាប់នៅសល់

ពិន្ទុ

ថៃ

២០

+២០

ឡាវ

១៣

​​

+១៣

សិង្ហបុរី

១៣

១១

ម៉ាឡេស៊ី

១៦

១៤

កម្ពុជា

១០

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់