Premium Tiger SuperCup 2019 ចាប់ផ្តើមប្រកួតនៅថ្ងៃទី១៨ ខែឧសភា ឆ្នំា២០១៩ ខាងមុខនេះ!

នូ មករា May 11, 2019


ភ្នំពេញ៖ ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យបាល់ទាត់នៅកម្ពុជានោះ មជ្ឈមណ្ឌលកម្សាន្តព្រីមៀម ស្ពតក្លឹប រួមជាមួយស្រាបៀរថៃហ្គឺរបានសហការបង្កើតព្រឹត្តិការណ៍ប្រកួតបាល់ទាត់ហ្វូសាលដែលមានឈ្មោះថា Premium Tiger SuperCup 2019 ដែលនឹងប្រព្រឹត្តិទៅនៅមជ្ឈមណ្ឌលកម្សាន្តព្រីមៀមស្ពតក្លឹបតែម្តង។


សូមបញ្ជាក់ថា ការដាក់ និងទទួលពាក្យគឺចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩នេះនៅមជ្ឈមណ្ឌលកម្សាន្តព្រីមៀមស្ពតក្លឹបដែលស្ថិតនៅផ្លូវ 347 ជិតផ្សារទំនើបធីខេ។ សម្រាប់លក្ខខណ្ឌនៃការចូលរួមគឺសមាជិកក្រុមត្រូវតែមានអាយុពី១៨ ទៅ២៥ឆ្នាំ (មានឆ្នាំកំណើតពីថ្ងៃទី១០ ខែមករា ឆ្នាំ១៩៩៤ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០០០)។

ចំពោះប្រាក់រង្វាន់វិញគឺក្រុមជើងឯកនឹងទទួលបានពាន មេដាយ ទង់ និងទឹកប្រាក់រង្វាន់ចំនួន ៣ លានរៀល, រីឯក្រុមជ័យលាភីលេខ២ ទទួលបានមេដាយ ទង់ និង ទឹកប្រាក់ ១,៤ លានរៀល ខណៈដែលក្រុមចំណាត់ថ្នាក់លេខ៣ ទទួលបានមេដាយ ទង់ និងទឹកប្រាក់ចំនួន ១ លានរៀល។ មិនតែប៉ុណ្ណោះកីឡាករដែលចូលរួមក៏នឹងទទួលបានការបញ្ចុះតម្លៃលើតារាងបាល់ ម្ហូប ក៏ដូចជាស្រាបៀរថែមទៀតផង។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខ 015 347 347 – 078 32 32 64។

សូមបញ្ជាក់ដែរថា សម្រាប់ការចាប់ផ្តើមជាផ្លូវការពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៥ល្ងាចតទៅដោយទស្សនិកជនទាំងអស់អាចចូលរួមទស្សនាដោយឥតគិតថ្លៃ និងមានកម្មវិធីពិសេសៗពីស្រាបៀរថៃហ្គឺរថែមទៀត ដូច្នេះ សូមចូលរួមទាំងអស់គ្នា។ ចំពោះការប្រកួតនេះដែរនឹងធ្វើឡើងរៀងរាល់ថ្ងៃសៅរ៍ពីម៉ោង ៦ល្ងាច ដល់ ៨យប់ និងថ្ងៃអាទិត្យ ពីម៉ោង ៤ល្ងាច ដល់ម៉ោង ៨យប់នៅមជ្ឈមណ្ឌលកម្សាន្តព្រីមៀមស្ពតក្លឹប ខណៈដែលលោកអ្នកក៏អាចរីករាយជាមួយនឹងការជួបជុំទទួលទានអាហារប្រកបដោយរសជាតិឈ្ងុយឆ្ងាញ់នៅទីនោះផ្ទាល់ផងដែរ!
(អត្ថបទពាណិជ្ជកម្ម)

មតិយោបល់