U-15 នារីកម្ពុជា ឈរនៅលេខ៤បណ្ដោះអាសន្ន ក្រោយចាញ់ប្រកួតដំបូងនៃពាន AFF U15 Girls’ Championship 2019

មាស សុផាណារ៉ុង May 10, 2019


 

ថៃ៖ ក្រុមកីឡាការិនីអាយុក្រោម១៥ឆ្នាំ កម្ពុជា កំពុងឈរនៅចំណាត់ថ្នាក់លេខ៤ ប្រចាំពូល B ក្នុងព្រឹត្តិការណ៍បាល់ទាត់នារី អាយុក្រោម១៥ឆ្នាំប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( AFF U15 Girls’ Championship 2019 ) នៅ​ខេត្តឈុនបុរី នៅប្រទេសថៃ បន្ទាប់ពីចាញ់ U-15 នារីសិង្ហបុរី កាលពីម្សិលមិញ។

ជាលទ្ធផលពីការប្រកួតដំបូងរបស់ កម្ពុជា កាលពីម្សិលមិញបានចាញ់ សិង្ហបុរី ដោយលទ្ធផល ១ទល់២។ នៅក្នុងការប្រកួត U-15 នារីកម្ពុជា បានបើកការនាំមុខមុន នៅនាទី៦៩ ដោយកីឡាការិនី ជ្រឿង សុខឃៀង ប៉ុន្តែចូលដល់នាទី៧៣ U-15 នារីសិង្ហបុរី បានរកគ្រាប់បាល់តាមស្មើវិញ មុុននឹងបន្ថែមគ្រាប់បាល់ជ័យជម្នះនៅនាទី៨០។

លទ្ធផលនេះបានធ្វើឲ្យ U-15 នារីកម្ពុជា បច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់លេខ៤ ប្រចាំពូល B ដោយមាន ០ពិន្ទុ ដូចគ្នាជាមួយនឹង ម៉ាឡេស៊ី ដែលរងបរាជ័យក្រោមថ្វីជើង U-15 ឡាវ ០ទល់៤។

តារាងចំណាត់ថ្នាក់បណ្ដោះអាសន្ន៖

ចំ.

ក្រុម

ប្រកួត

ឈ្នះ

ស្មើ

ចាញ់

ទាត់ចូលគេ

គេទាត់ចូល

គ្រាប់នៅសល់

ពិន្ទុ

ឡាវ

+

សិង្ហបុរី

​​

+

ថៃ

កម្ពុជា

ម៉ាឡេស៊ី

 

សម្រាប់ប្រកួតបន្ទាប់ U-15 នារីកម្ពុជា នឹងត្រូវតតាំងជាមួយក្រុមដែលរងបរាជ័យប្រកួតដំបូងដូចគ្នា U-15 នារីម៉ាឡេស៊ី នៅថ្ងៃទី១១ ខែដដែល នាវេលាម៉ោង ១៥:០០ នាទីរសៀល៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់