ទស្សនាការប្រកួត U-15 នារីកម្ពុជា ជាមួយ U-15 នារីសិង្ហបុរី ពីប្រទេសថៃ

មាស សុផាណារ៉ុង May 9, 2019


 

ថៃ៖ ក្រុមកីឡាការិនីអាយុក្រោម១៥ឆ្នាំ កម្ពុជា ដែលត្រូវធ្វើការប្រកួតក្នុងព្រឹត្តិការណ៍បាល់ទាត់នារី អាយុក្រោម១៥ឆ្នាំប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( AFF U15 Girls’ Championship 2019 ) នៅ​ខេត្តឈុនបុរី នៅប្រទេសថៃ នឹងចាប់យុទ្ធនាការដំបូងរបស់ខ្លួន នៅម៉ោង ៦ល្ងាចនេះ ដោយត្រូវប្រកួតជាមួយ U-15 នារីសិង្ហបុរី។

សូមបញ្ជាក់ថា U-15 នារីកម្ពុជា ស្ថិតនៅពូល B ជាមួយម្ចាស់ផ្ទះថៃ, ឡាវ, ម៉ាឡេស៊ី និងសិង្ហបុរី ខណៈពូល A មានមីយ៉ាន់ម៉ា, វៀតណាម, ហ្វីលពីន និងទីម័រខាងកើត។ ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី០៩ ខែឧសភានេះតទៅ ហើយបញ្ចប់នៅថ្ងៃទី២១ ខែដដែល ឆ្នាំ២០១៩។

តំណរភ្ជាប់សម្រាប់ទស្សនាខាងក្រោម៖

គួរបញ្ជាក់ថា នេះជាលើកទី៣ ដែលកីឡាការិនីអាយុក្រោម១៥ឆ្នាំ កម្ពុជា ចូលរួមការប្រកួតក្នុងពានរង្វាន់នេះ ខណៈកាលពីឆ្នាំ២០១៧ ធ្វើឡើងនៅប្រទេសឡាវ U-15 នារីកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ៤។​ ឆ្នាំកន្លងទៅពុំអាចឆ្លងផុតវគ្គជម្រុះក្នុងពូលឡើយ ក្រោយប្រកួត៣លើក ចាញ់ទាំង ៣លើក៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់