ពាន Hun Sen Cup-ថ្នាក់ខេត្ត បញ្ចប់វគ្គ៨ក្រុមចុងក្រោយ

មាស សុផាណារ៉ុង May 9, 2019


 

ភ្នំពេញ៖ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឬពាន Hun Sen Cup ថ្នាក់ខេត្ត រដូវកាលទី១៣ បានបញ្ចប់ការប្រកួតជម្រុះវគ្គ៨ក្រុមចុងក្រោយហើយ ដោយមានមកពីគ្រប់តំបន់នៃផ្ទៃប្រទេសផ្សេងគ្នា។

សម្រាប់បេក្ខភាព ២ក្រុមចុងក្រោយ ដែលទើបដណ្ដើមបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ តាមរយៈជ័យជម្នះកាលពីម្សិលមិញ រួមមានខេត្តសៀមរាប និងខេត្តរតនៈគិរី។ ខេត្តសៀមរាប បានយកឈ្នះក្រុមភ្ញៀវខេត្តកែប ដោយបាល់កាតសេចក្ដី១១ម៉ែត្រ ៥ទល់៤ បន្ទាប់ពីស្មើរយៈពេល៩០នាទីពេញ ២ទល់២ ខណៈខេត្តរតនៈគីរី បានយកឈ្នះម្ចាស់ផ្ទះកំពង់ធំ ដោយលទ្ធផល ២ទល់៣។

ដូច្នេះចំពោះបេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទាំង ៤ក្រុម រួមមានខេត្តត្បូងឃ្មុំ, កោះកុង, សៀមរាប និងរតនៈគីរី ប៉ុន្ដែកម្មវិធីវគ្គបន្ដ ត្រូវចាំអ៊ុតលទ្ធផលចាប់គូប្រកួតរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ដែលនឹងរៀបចំកម្មវិធីចាប់គូនាពេលឆាប់ៗខាងមុខ។ រីឯកម្មវិធីប្រកួត នឹងធ្វើឡើង នៅថ្ងៃទី២២ ខែឧសភា ខាងមុខនេះ៕

 

រូបភាព៖ Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន

អត្ថបទ៖ ណារ៉ុង

មតិយោបល់