ការប្រកួតRSN Youth Cup 2015 បានចាប់ផ្តើមហើយ!

នូ មករា June 5, 2015


ការប្រកួតដណ្តើមពានរង្វាន់យុវជនអាយុក្រោម ១៨ឆ្នាំ (RSN Youth Cup 2015 U18) បានចាប់ផ្តើមការប្រកួតរបស់ខ្លួនដូចទៅតាមការជូនដំណឹងកាលពីពេលកន្លងទៅថ្មីៗនេះ។ សម្រាប់ថ្ងៃប្រកួតទី១ នេះដែរមានការប្រកួតចំនួនពីរគូដើម្បីបើកទំព័រនៃព្រឹត្តិការណ៍ដ៏អស្ចារ្យ និងមិនធ្លាប់មានសម្រាប់កម្ពុជាជាពិសេសសម្រាប់ក្លឹបភ្នំពេញក្រោនតែម្តងដែលបានក្លាយជាម្ចាស់ផ្ទះនៃការប្រកួតក្នុងចំណោមក្រុមយុវជនខ្លាំងនៅអាស៊ីនេះ ព្រមទាំងបានរួមចំណែកក្នុងការអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជាដែលកំពុងតែរីកចម្រើនគួរឱ្យកត់សម្គាល់នោះ។ គួរបញ្ជាក់ផងដែរថា គូទី១នោះគឺ ក្រុម PPCFC Vs Frenz  United មកពីប្រទេសម៉ាឡេស៊ី រីឯគូទី២សម្រាប់រាត្រីនេះគឺជាជំនួបរវាងក្រុម Chonburi Vs SCG Muangthong United។ សូមចូលរួមទស្សនាក៏ដូចជាគាំទ្រឲ្យបានច្រើនកុះករ។

_MG_5669_MG_5603

 

មតិយោបល់