ច្រឹង ចាន់វីរៈ បញ្ជាក់ទំនាក់ទំនងខ្លួន និង ច្រឹង ពលរដ្ឋ ក្រោយល្បីជាប្អូនបង្កើតនឹងគ្នា

មាស សុផាណារ៉ុង May 6, 2019


 

ភ្នំពេញ៖ សមាជិកក្រុមអគ្គិសនីកម្ពុជា ច្រឹង ចាន់វីរៈ ត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ជាខ្លាំង ក្រោយធ្លាយដំណឹងរូបគេ គឺជាបងប្អូនបង្កើតជាមួយកីឡាករ ច្រឹង ពលរដ្ឋ របស់ក្រុមក្រសួងការពារជាតិ។ តើអ្នកទាំងពីរ គឺជាបងប្អូនបង្កើតពិតមែន ឬយ៉ាងណា?

ឆ្លើយតបជាមួយអ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងទំនាក់ទំនងខ្លួនជាមួយកីឡាករ ច្រឹង ពលរដ្ឋ ត្រូវបាន វីរៈ បញ្ជាក់លាយលំជាមួយនឹងសំណើចថា តាមពិតពួកគេ មិនមែនជាបងប្អូនបង្កើតនោះទេ តែគឺជាបងប្អូនជីដូនមួយ ដោយមានឪពុក និងឪពុក គឺជាបងប្អូនបង្កើតនឹងគ្នា។ លើសពីនេះ វីរៈ ក៏បានអរគុណអ្នកគាំទ្រ ដែលបានចាប់អារម្មណ៍ និងផ្ដល់កម្លាំងចិត្តដល់រូបគេផងដែរ។

ច្រឹង ចាន់វីរៈ ពាក់អាវលេខ១៩ 

ច្រឹង ចាន់វីរៈ ត្រូវបានក្រុមអគ្គិសនីកម្ពុជា ខ្ចីជើងពីក្រុមក្រសួងការពារជាតិ តាំងពីឆ្នាំ២០១៨។ ប៉ុន្ដែរូបគេ មិនសូវមានឱកាសបង្ហាញសមត្ថភាពនោះទេ ដោយសារសមត្ថភាពនៅមានកម្រិត (សាមីខ្លួនបញ្ជាក់ដូច្នេះ)។

តែយ៉ាងណា វីរៈ គេបានតាំងចិត្តនឹងខិតខំបន្ថែមទៀត ដើម្បីសម្រេចគោលដៅក្នុងអាជីព ដែលខ្លួនស្រលាញ់នេះ ហើយគេក៏ចង់ក្លាយជាកីឡាករមានប្រជាប្រិយភាពដូច ច្រឹង ពលរដ្ឋ ដែរ៕

 

រូបភាព៖ ក្លឹបបាល់ទាត់អគ្គិសនីកម្ពុជា

អត្ថបទ៖ បុត្រា

មតិយោបល់