Smart Youth League៖ សប្តាហ៍ទី២ នេះ CAMSPORTS នឹងផ្សាយផ្ទាល់ ២ប្រកួត

នូ មករា May 4, 2019


ភ្នំពេញ៖​ គេហទំព័រព័ត៌មានកីឡា CAMSPORTS នឹងធ្វើការផ្សាយផ្ទាល់ការប្រកួតចំនួន ២កក្នុងម្រិត U20​ នៃពាន Smart Youth League 2019 សម្រាប់សប្តាហ៍ទី២ នេះ។ សូមបញ្ជាក់ថា នាថ្ងៃសៅរ៍ ទី៤ ខែឧសភាវេលាម៉ោង ៤ល្ងាចនឹងផ្សាយផ្ទាល់ការប្រកួតរវាងក្រុម PSE និងក្រុម King of Eagle ដោយឡែកនៅថ្ងៃអាទិត្យ ទី៥ស្អែកនេះនឹងមានការផ្សាយជំនួបរវាងក្រុមព្រែកប្រាកីឡា និងក្រុម PPCFC U18 Academy នៅវេលាម៉ោង ២រសៀល។

គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍ប្រកួត Smart Youth League 2019 បានចាប់ផ្តើមជាផ្លូវការកាលពីសបា្តហ៍មុន ដោយមានចែកចេញជា ៣កម្រិតគឺ U12, U14, U17 និងកម្រិត U20 ខណៈដែលគ្រប់ការប្រកួតទាំងអស់នឹងធ្វើឡើងនៅកីឡដ្ឋាន Smart RSN តែម្តង។ សម្រាប់លោកអ្នកដែលមានបំណងទស្សនាផ្ទាល់គឺអាចចូលរួមដោយសេរី ឬអាចតាមដានទស្សនាតាមរយៈការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក CAMSPORTS
អត្ថបទ៖ មករា

មតិយោបល់