គ្រូ Hanoi ថាកត្តាអាកាសធាតុ និងទីលាន ធ្វើឲ្យក្រុមមិនអាចសម្រេចឱកាសដែលមានក្នុងការយកឈ្នះ ណាហ្គា

មាស សុផាណារ៉ុង May 2, 2019


 

ភ្នំពេញ៖  លោក Chu Dinh Nghiem គ្រូបង្វឹករបស់ Hanoi FC ថាអាចបណ្ដាលមកពីកត្តាអាកាសធាតុ និងទីលាន ទើបធ្វើឲ្យក្រុមមិនអាចសម្រេចឱកាសល្អៗដែលមាន ក្នុងការប្រកួតយកឈ្នះ ណាហ្គាវើលដ៍ ១ទល់៥ កាលពីម្សិលមិញសម្រាប់ជំនួបទី៥ ប្រចាំពូល F នៃពានរង្វាន់ក្លឹបបាល់ទាត់កម្រិតទី២ ប្រចាំទ្វីបអាស៊ី ( ​AFC Cup 2019 )។

ថ្លែងក្រោយចប់ការប្រកួត នៅក្នុងសន្និសីទសារព័ត៌មាន គ្រូបង្វឹកសញ្ជាតិវៀតណាម រូបនេះបានលើកឡើងជុំវិញការប្រកួតថា៖ «ការប្រកួតថ្ងៃនេះពិតជាការប្រកួតដ៏ល្អ ហើយក្រុមរបស់យើងអាចគ្រប់គ្រងការប្រកួត គ្រប់គ្រងបាល់ ហើយយើងមានឱកាសជាច្រើនប៉ុន្តែយើងមិនអាចបញ្ចប់បាន ដោយសារអាចមកពីបញ្ហាអាកាសធាតុ ក៏ដូចជាបញ្ហាទីលាន ដូច្នេះហើយនេះជាមូលហេតុដែលយើងមិនអាចទាញផលពីឱកាសដែលយើងមានបាន។»

សម្រាប់ជ័យជម្នះរបស់ Hanoi FC លើណាហ្គាវើលដ៍ ដោយលទ្ធផល ១ទល់៥ នៅមិនទាន់ធ្វើឲ្យក្រុមមានឱកាសឡើងទៅវគ្គបន្តនៅឡើយទេ ត្បិតបច្ចុប្បន្នកំពុងឈរនៅលេខ២ ក្នុងពូល៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់