លោក មាស ចាន់ណា ជឿជាក់ថាការប្រកួតណាហ្គា ជាមួយ Hanoi នឹងខុសប្លែកពីជើងទី១

មាស សុផាណារ៉ុង April 30, 2019


 

ភ្នំពេញ៖ លោក មាស ចាន់ណា សង្ឃឹមជឿជាក់ថាការប្រកួតណាហ្គាវើលដ៍ ជាមួយ Hanoi FC នៅថ្ងៃស្អែកនឹងខុសប្លែកពីជើងទី១ សម្រាប់ជំនួបទី៥ ប្រចាំពូល F នៃពានរង្វាន់ក្លឹបបាល់ទាត់កម្រិតទី២ ប្រចាំទ្វីបអាស៊ី ( ​AFC Cup 2019 ) បើធៀបទៅនឹងប្រកួតដំបូង ដែលរងបរាជ័យ ១០ទល់០។

នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកូតមកដល់ លោក មាស ចាន់ណា មានយោបល់យ៉ាងដូច្នេះថា៖ «ចំពោះការលេងជាមួយ Hanoi ស្អែកនេះ ខ្ញុំជឿថាការលេងនឹងខុសប្លែកពីការលេងនៅ Hanoi នៅហាណូយ ងាកចូលៗ ថ្ងៃស្អែកនេះកីឡាករមានទំនុកចិត្តជាងមុន ចង់និយាយថា ទៅលេងនៅហាណូយ ជាមួយ Hanoi យើងជួបទីលានថ្មី ក្រុមគេខ្លាំង គេលេងសុទ្ធតែ AFC Champions League អច្ចឹងយើងមានអារម្មណ៍ថាប្លែក អច្ចឹងយើងអត់ដែលជួបគេ ដូច្នេះយើងជួបម្ដងហើយ យើងដឹងហើយថាតើ គុណភាពកីឡាករគេយ៉ាងម៉េច ម្នាក់ៗគេយ៉ាងម៉េច គេលេងយ៉ាងម៉េច គេចូលចិត្តចលនាអីគេ អច្ចឹងយើងអាចដឹង សូម្បីតែខ្ញុំក៏ដឹង កីឡាករក៏គាត់ដឹង។»

លោកបន្តជុំវិញគម្រោងមួយចំនួន សម្រាប់ការប្រកួតថ្ងៃស្អែក ទី១ គឺមិនឲ្យចាញ់ច្រើន ទី២ បើសិនជាមានឱកាស ព្យាយាមយកស្មើ ឬក៏ឈ្នះ ត្បិតគោលដៅនៃការលេងគឺត្រូវការឈ្នះ ប៉ុន្តែគឺទៅតាមស្ថានភាពជាក់ស្ដែង លើសពីនេះសង្ឃឹមពីការប្រកួតនៅម៉ោង ៥ល្ងាចដែលជាម៉ោង ណាហ្គាវើលដ៍ តែងតែស៊ាំនៅពេលហ្វឹកហាត់។

គួរបញ្ជាក់ជាថ្មីថា ណាហ្គាវើលដ៍ ត្រូវប៉ះ Hanoi FC នៅថ្ងៃទី០១ ស្អែកនេះ ដែលនឹងធ្វើឡើងនៅវេលាម៉ោង ៥:០០ នាទីល្ងាច លើទីលានស្មៅសិប្បន្មិមិតនៃពហុកីឡដ្ឋានជាតិ ខណៈការប្រកួតក៏នឹងផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News ផងដែរ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់