លទ្ធផលផ្គូរផ្គង វគ្គ៨ក្រុមចុងក្រោយ ថ្នាក់ខេត្ត ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន

មាស សុផាណារ៉ុង April 29, 2019


 

ភ្នំពេញ៖ ក្រោយពីបានបញ្ចប់ការប្រកួតដណ្ដើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៩ វគ្គ ១៦ក្រុមចុងក្រោយ ការចាប់ឆ្នោតផ្គូរផ្គង់វគ្គ ១/៤ ផ្ដាច់ព្រ័ត្រ បានបន្តធ្វើនៅរសៀលថ្ងៃទី២៩ ខែមេសា នេះ។

ចំពោះបេក្ខភាពដែលបានឡើងវគ្គ ៨ក្រុមចុងក្រោយ រួមមានខេត្តព្រៃវែង ខេត្តសៀមរាប ខេត្តកែប ខេត្តកំពង់ធំ ខេត្តកំពត ខេត្តត្បូងឃ្មុំ ខេត្តកោះកុង និងខេត្តរតនៈគិរី។

សម្រាប់ការផ្គូរផ្គង់ក្រុមដែលនឹងបានឡើងទៅវគ្គ៨ក្រុមចុងក្រោយ ដើម្បីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុមដែលនៅខាងមុខ ដែលត្រូវបានចាប់ឆ្នោតចំមុននឹងធ្វើជាម្ចាស់ផ្ទះ ខណៈក្រុមដែលចាប់តាមក្រោយ គឺជាក្រុមភ្ញៀវ មានលទ្ធផលដូចខាងក្រោម៖

  • ត្បូងឃ្មុំ ប្រកួតជាមួយ ព្រៃវែង
  • កោះកុង ប្រកួតជាមួយ កំពត
  • សៀមរាប ប្រកួតជាមួយ កែប
  • កំពង់ធំ ប្រកួតជាមួយ រតនគីរី

ចំពោះការប្រកួត គឺគ្រោងនឹងធ្វើឡើងនៅថ្ងៃទី០៧, ០៨ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ ដោយមានតែ១ជើងប៉ុណ្ណោះ។

សូមបញ្ជាក់ថា នេះជាឆ្នាំទី១៣ហើយ ដែលពានកម្រិតទី២ ប្រចាំប្រទេសមួយនេះដំណើរការឡើង និងជាឆ្នាំទី២ ដែលបង្កើតឲ្យមានការប្រកួតថ្នាក់ខេត្តបែបនេះ ខណៈឆ្នាំចុងកន្លងទៅក្រុមដែលទទួលតំណែងជើងឯក វគ្គថ្នាក់ខេត្តគឺបានទៅ យុវជនសាលាបាល់ទាត់ជាតិបាទី ក្រោយយកឈ្នះ គីរីវង់សុខសែនជ័យ ១ទល់២៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់