ត្រឹមសប្ដាហ៍ទី៥ អាំ សុវណ្ណារ៉ាត រក្សាសំណាញ់ទីបានច្រើនជាងគេ និងរបូតតែ១គ្រាប់គត់

មាស សុផាណារ៉ុង April 29, 2019


 

ភ្នំពេញ៖ អ្នកចាំទីរបស់ក្លឹបកំពុងនាំមុខក្នុងលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង កីឡាករ អាំ សុវណ្ណារ៉ាត់ បាននឹងកំពុងឈរលើគេក្នុងបញ្ជីអ្នកចាំទីដែលរក្សាសំណាញ់ទី ( Clean-Sheet ) បន្ទាប់ធ្វើបានជាថ្មីម្ដងទៀត នៅសប្ដាហ៍ទី៥ ពេលឈ្នះ អគ្គិសនីកម្ពុជា ០ទល់១។

អាំ សុវណ្ណារ៉ាត់ ដែលរបូតតែ ១គ្រាប់ដោយបាល់ពិន័យ ១១ម៉ែត្រ កាលពីជំនួបជាមួយភ្នំពេញក្រោន បានងាកមករកកំណត់ត្រារបស់ខ្លួនវិញ ជាលើកទី៤ ក្នុងការបិទមិនឲ្យគូប្រកួតទាត់បាល់បញ្ចូលទីបាន នាំមុខលើសិស្សច្បង ស៊ូ​ យ៉ាទី ដែលធ្វើបានតែ ៣ដង ពីការប្រកួតចំនួន៤ដង។

ដោយឡែក អ្នកចាំទី២រូបទៀត ជា វណ្ណាសាក់ ជាមួយ សោម សុគន្ធដារ៉ា ធ្វើបានម្នាក់២ដង ក្រៅពីនេះ អ្នកចាំទី១១រូបផ្សេងទៀត ធ្វើបានម្នាក់ ១៕

ខាងក្រោមគឺជាបញ្ជីអ្នកចាំទីដែលរក្សាសំណាញ់ទី គិតត្រឹមសប្ដាហ៍ទី៥៖

លរ

ឈ្មោះ

ក្លឹប

ចំនួនរក្សាគ្រាប់បាល់

អាំ សុវណ្ណារ៉ាត់

ព្រះខ័នរាជស្វាយរៀង

ស៊ូ យ៉ាទី

ណាហ្គាវើលដ៍

ជា វណ្ណសាក់

វិសាខា

សោម សុគន្ធដារ៉ា

អគ្គិសនីកម្ពុជា

អ៊ុំ វិចិត្រ

ក្រសួងការពារជាតិ

ម៉ាក់ គីមរី

កំពង់ចាម

យុគ អារី

សូលទីឡូអង្គរ

កែវ សុខសិលា

វិសាខា

ហែម ស៊ីម៉ៃ

អង្គរថាយហ្គឺរ

១០

ហ៊ុល គីមហ៊ុយ

បឹងកេត

១១

សំ ពៅ

អង្គរថាយហ្គឺរ

១២

Leonardao Oliverira

ភ្នំពេញក្រោន

១៣

ថា ចាន់រឹទ្ធី

យុវជនសាលាបាល់ទាត់បាទី

១៤

អាឡិច យូ

បឹងកេត

១៥

សាវែង សំណាង

ភ្នំពេញក្រោន

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់