ម្ចាស់ក្លឹបអង្គរថាយហ្គឺរ ថាបានទស្សនិកជនជាង ៤ពាន់នាក់មែន ប៉ុន្តែអារម្មណ៍ហាក់ដូចជា ៥ពាន់នាក់

មាស សុផាណារ៉ុង April 29, 2019


 

សៀមរាប៖ ម្ចាស់ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ លោក Akihiro Kato សម្ដែងអារម្មណ៍ថា ទស្សនិកជនចូលរួមទស្សនាការប្រកួតរបស់ក្លឹបខ្លួន ចំនួនជាង៤ពាន់នាក់ មែន ប៉ុន្តែលោកមានអារម្មណ៍ហាក់ដូចជា ៥ពាន់នាក់។

ការណ៍ថ្លែងបែបនេះ គឺនៅក្រោយការប្រកួតក្នុងជំនួបសប្ដាហ៍ទី៥ នៃលីគកំពូលកម្ពុជា រវាងម្ចាស់ផ្ទះអង្គរថាយហ្គឺរ ជាមួយ ក្លឹបវិសាខា នៅលើទឹកដីអង្គរ នាកីឡដ្ឋានខេត្តសៀមរាប ( ស្វាយធំ ) ខណៈនៅមុនការប្រកួតមកដល់លោកដាក់គោលដៅចង់បានអ្នកគាំទ្រ ៥,០០០ នាក់ចូលរួមទស្សនាការប្រកួតនេះ។

យ៉ាងណាមិញ នៅក្នុងការប្រកួតកាលពីម្សិលមិញ អ្នកគាំទ្រចំនួនជាង ៤ពាន់នាក់ត្រូវបានកត់ត្រាចូលជាកំណត់ត្រាថ្មីសម្រាប់ក្លឹបក្នុងការទទួលបានចំនួនអ្នកគាំទ្រច្រើនជាងគេនៅលីគកំពូលកម្ពុជា ពោលគឺចំនួន ៤,៣៧៧ នាក់ ខណៈកំណត់ត្រាចុងក្រោយគឺបាន ៤២៥៧នាក់។

បែបនេះក៏ពិតមែន ប៉ុន្តែម្ចាស់ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ លោក Akihiro Kato សម្ដែងអារម្មណ៍ថា ទស្សនិកជនចូលរួមទស្សនាការប្រកួតរបស់ក្លឹបខ្លួន ចំនួនជាង៤ពាន់នាក់ មែន ប៉ុន្តែលោកមានអារម្មណ៍ហាក់ដូចជា ៥ពាន់នាក់។ លោកបានបញ្ជាក់ថា៖ «ទោះបីជាគម្រោងរបស់យើង ៥ពាន់ក៏ដោយ ប៉ុន្តែថ្ងៃនេះទស្សនិកជនបាន ៤៣០០ នាក់ គឺដូចជា ៥ពាន់នាក់ផងដែរ ព្រោះជាចំនួនច្រើនខុសពីរាល់ដង ប៉ុន្តែនៅការប្រកួតបន្ទាប់ទៀតយើងនឹងព្យាយាមឲ្យបាន ៥ពាន់នាក់ តាមគោលដៅដែលក្លឹបប៉ង។»

គួរដឹងដែរថា លោក Akihiro Kato បាន​ដាក់​គោល​ដៅ​យក​អ្នក​គាំទ្រ​ឱ្យ​បាន​ ៥​ពាន់​នាក់ចូលរួមទស្សនា​ក្នុង​មួយ​ប្រកួតនៅលើកីឡដ្ឋានរបស់ខ្លួន ខណៈ ​២​ប្រកួត​នៅក្នុងដីកន្លងមកមក​នេះ ​អ្នក​គាំទ្រ​មាន​ការ​កើន​ឡើង ជាក់ស្ដែងកាលពីប៉ះ បឹងកេត អ្នកគាំទ្រចំនួន ៣០៩០នាក់ និងប្រកួតម្សិលមិញនេះកើនឡើងដល់ ៤២៥៧នាក់ ដែលជាចំនួនកំណត់ត្រារបស់ក្លឹប។

នៅសល់ការប្រកួតក្នុងដីចំនួន ១១ប្រកួតទៀតសម្រាប់ក្លឹបដែលមានមូលដ្ឋាននៅខេត្តសៀមរាប មួយនេះ ស្របពេលដែលសប្ដាហ៍បន្ទាប់ ត្រូវធ្វើការប្រកួតក្រៅដី ជាមួយ ព្រះខ័នរាជស្វាយរៀង នៅខេត្តស្វាយរៀង វិញម្ដង៕

 

រូបភាព៖ CNCC – គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់