Hat-Trick ៣សប្ដាហ៍ជាប់ៗគ្នា Bata បន្តកាន់កាប់តំណែង Top Scorer យ៉ាងកក់ក្ដៅ

មាស សុផាណារ៉ុង April 24, 2019


 

ភ្នំពេញ៖ ខ្សែប្រយុទ្ធជួរមុខរបស់ក្រសួងការពារជាតិ Dzarma Bata បាននឹងកំពុងបន្តឈរលើគេក្នុងបញ្ជីកីឡាករដែលទាត់ចូលច្រើនជាងគេនៅការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០១៩  បន្ទាប់ពីរកគ្រាប់បាល់ ៣គ្រាប់ម្នាក់ឯង ( Hat-Trick ) ៣សប្ដាហ៍ជាប់ៗគ្នា។

ជាមួយគ្នាផងដែរ Okereke Timothy ដែលរកបាន ៤គ្រាប់ពេលប៉ះ យុវជនសាលាបាល់ទាត់ជាតិបាទី ធ្វើឲ្យរូបគេឡើងមកលេខ២ បូកនឹង២គ្រាប់បន្ថែម មាន៦គ្រាប់ក្នុងដៃ តាមពីក្រោយដោយកីឡាករអាស៊ីអឺរ៉ុបយូណាយធីត Abdel Coulibali ដែលរកបាន ៤គ្រាប់ស្មើគ្នា ជាមួយ Bisan George ស្របពេលដែលកីឡាករ ៩រូបផ្សេងទៀត រកគ្រាប់បាល់បាន៣គ្រាប់ មានដូចក្នុងតារាងខាងក្រោម៕

ខាងក្រោមគឺជាបញ្ជីកីឡាករដែលទាត់បាល់បញ្ជូលទីច្រើនជាង ៣គ្រាប់ គិតត្រឹមសប្ដាហ៍ទី៤៖

លរ

ឈ្មោះកីឡាករ

សញ្ជាតិ

ក្លឹប

ចំនួនគ្រាប់បាល់

Dzarma Bata

នីហ្សេរីយ៉ា

ក្រសួងការពារជាតិ

៩ គ្រាប់

Okereke Thimothy

នីហ្សេរីយ៉ា

អង្គរថាយហ្គឺរ

៦ គ្រាប់

Bisan George

នីហ្សេរីយ៉ា

ក្រសួងការពារជាតិ

៤ គ្រាប់

Abdel Coulibali

កូតឌីវ័រ

អាស៊ីអ៊ឺរ៉ុបយូណាយធីត

៤ គ្រាប់

Souleymane Coulibaly

ម៉ាលី

គីរីវង់សុខសែនជ័យ

៣ គ្រាប់

Yudai Ogawa

ជប៉ុន

អង្គរថាយហ្គឺរ

៣ គ្រាប់

Ugochukwu Obi

នីហ្សេរីយ៉ា

ក្រសួងការពារជាតិ

៣ គ្រាប់

រ៊ឺង ប៊ុនហៀង

កម្ពុជា

ក្រសួងការពារជាតិ

៣ គ្រាប់

Cruz Guardiano

ប្រេហ្ស៊ីល

វិសាខា

៣ គ្រាប់

១០

Armi Gurbani

តួរមីនីស្ថាន

ណាហ្គាវើលដ៍

៣ គ្រាប់

១១

Julius Oidoh

នីហ្សេរីយ៉ា

បឹងកេត

៣ គ្រាប់

១២

Paulo Victor

ប្រេហ្ស៊ីល

ភ្នំពេញក្រោន

៣ គ្រាប់

១៣

ប្រាក់ មុន្នីឧត្តម

កម្ពុជា

ព្រះខ័នរាជស្វាយរៀង

៣ គ្រាប់

 

អត្ថ​បទ៖ ណារ៉ុង

មតិយោបល់