CAMSPORTS នឹងផ្សាយផ្ទាល់ ២ប្រកួតនៃពាន Smart Youth League 2019 នៅចុងសប្តាហ៍នេះ!

នូ មករា April 23, 2019


ភ្នំពេញ៖​ គេហទំព័រព័ត៌មានកីឡា CAMSPORTS នឹងធ្វើការផ្សាយផ្ទាល់ការប្រកួតចំនួន ២នៃពាន Smart Youth League 2019 ដែលនឹងចាប់ផ្តើមជាផ្លូវការនាចុងសប្តាហ៍នេះ ខណៈដែលការប្រកួតលីគយុវជននេះមានចែកចេញជា ៣កម្រិតគឺ U12, U14, U17 និងកម្រិត U20 ។

សម្រាប់ការផ្សាយផ្ទាល់នេះ មានដូចជានៅថ្ងៃសៅរ៍ ទី២៧ ខែមេសា វេលាម៉ោង​ ២រសៀល​ ជាជំនួបរវាងក្រុម U18 PPC Academy និងក្រុមអាទិច្ចវង្ស ក្នុុងកម្រិត U20 ដោយឡែកនៅថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០១៩ ជាការប្រកួតរវាងក្រុមយុវជនសម្ព័ន្ធ និង សាលាព្រះខ័នរាជស្វាយរៀង នាវេលាម៉ោង ៩.៣០នាទីព្រឹក។ សូមបញ្ជាក់ថា ការប្រកួតទាំងអស់នឹងធ្វើឡើងនៅកីឡដ្ឋាន Smart RSN របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនតែម្តង ខណៈដែលសាធារណជនទូទៅអាចចូលរួមទស្សនា និងលើកទឹកចិត្តដោយសេរី៕


អត្ថបទ៖ មករា​

មតិយោបល់