គ្រូព្រះខ័នរាជស្វាយរៀង រំពឹងជឿជាក់ថាក្រុមរបស់ខ្លួននឹងអាចឈ្នះការប្រកួតច្រើនផ្សេងទៀត

មាស សុផាណារ៉ុង April 22, 2019


 

ស្វាយរៀង៖ លោក Conor Nestor គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង រំពឹងជឿជាក់ថាក្រុមរបស់ខ្លួននឹងអាចឈ្នះការប្រកួតច្រើនផ្សេងទៀត បន្ទាប់ពីធ្វើបានល្អលើការយកឈ្នះ ភ្នំពេញក្រោន ៥ទល់១ ក្នុងជំនួបសប្ដាហ៍ទី៤ កាលពីម្សិលមិញ។

យ៉ាងណាក៏ដោយ លោក Conor Nestor ថាកូនក្រុមធ្វើបានល្អនៅ ៧០នាទីដំបូង ខណៈនៅ ២០នាទីចុងក្រោយ កូនក្រុមរបស់លោកហាក់ធ្វើមិនសូវបានតាមអ្វីដែលជាការគ្រោងទុក។

មានយោបល់ក្នុងកិច្ចសម្ភាសន៍ក្រោយចប់ការប្រកួត គ្រូបង្វឹកសញ្ជាតិអៀកឡង់ រូបនេះបាននិយាយថា៖ «ខ្ញុំគិតថា៣ពិន្ទុដ៏សំខាន់នេះយើងធ្វើបានល្អនៅ៧០នាទីដំបូង ប៉ុន្តែ២០នាទីចុងក្រោយយើងពុំអាចធ្វើអ្វីបានទាំងអស់។ ដូច្នេះយើងត្រូវរៀនសូត្របន្ថែមទៀតដូចរយៈពេល៧០នាទីដំបូងខ្ញុំជឿជាក់ថាយើងនឹងអាចឈ្នះការប្រកួតច្រើនផ្សេងទៀត។»

ចំពោះការយកឈ្នះភ្នំពេញក្រោន លោក Conor ថាកីឡាករក្នុងក្រុមទាំងមូល គឺជា ( Man of the match )៖ «ខ្ញុំគិតថាកីឡាករល្អជាងគេក្នុងការប្រកួត ( Man of the match ) គឺក្រុមទាំងមូល។ នេះជាអ្វីយើងត្រូវរៀនសូត្រនាពេលគ្រប់គ្នាធ្វើការជាក្រុម ផ្តោតអារម្មណ៍លើការងារដោយ និងកីឡាករផ្សេងទៀតអាចយកឈ្នះការប្រកួត។។»

ក្រុមព្រះខ័នរាជស្វាយរៀង បច្ចុប្បន្នកំពុងឈរកំពូលតារាង និងមាន ១២ពិន្ទុពេញ នាំមុខគូប្រជែង ដែលឈរលេខរៀងបន្ទាប់ពីខ្លួនចំនួន ២ពិន្ទុ។ ចំពោះប្រកួតបន្ទាប់ ក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងនេះ នឹងត្រូវប្រកួតក្រៅដី ដោយត្រូវជួបក្រុមអគ្គិសនីកម្ពុជា នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ ខាងមុខ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់