ចាន់ វឌ្ឍនាកាផ្តល់ការគោរពទៅលើក្រុមចាស់របស់ខ្លួនដោយមិនអបអរសាទរក្រោយទាត់បញ្ចូលទីក្រុម Pahang FA

មាស សុផាណារ៉ុង April 14, 2019


 

ម៉ាឡេសុី៖ ការប្រកួតបាល់ទាត់លីកកំពូលរបស់ម៉ាឡេសុីក្នុងសបា្តហ៍ទី៩ បានធ្វើឡើងនៅទឹកដីរបស់ក្រុមម្ចាស់ផ្ទះ PKNS FC ដែលត្រូវស្វាគមន៍ក្រុមភ្ញៀវ Pahang FA នៅយប់ថ្ងៃអាទិត្រដែលទើបនឹងបញ្ចប់ការប្រកួតមុននេះបន្តិចដោយក្រុម PKNS FC រងបរាជ័យ ក្នុងលទ្ធផល ១ ទល់នឹង ២។

គួរបញ្ជាក់ផងដែរថាមួយគ្រាប់ដែលទាត់បញ្ចូលទីនាំមុខក្រុម Pahang FA នៅនាទីទី១៣ក្នុងតង់ទី១គឺកីឡាករកម្ពុជា ចាន់ វឌ្ឍនាកា។ តែអ្វីដែលគួរអោយភ្ញាក់ផ្អើលនឹងគោរពជាទីបំផុត គឺបន្ទាប់ពីការទាត់បាល់បំប៉ៅងសំណាញ់ទីក្រុមចាស់របស់ខ្លួនដែលធ្លាប់រួមរស់បានត្រឹមពាក់កណ្តាលរដូវកាលនោះ វឌ្ឍនាកាមិនធ្វើការអបអរនៅគ្រាប់ដែលទាត់បញ្ចូលទីនោះឡើយ ក្រោយពីការបោះកាត់នៅមុខទីពីមិត្តរួមក្រុម។ រឿងដែលគួរអោយសោកស្តាយមួយគ្រាប់ដែលរកបានដោយកីឡាករកម្ពុជាមិនអាចដឹកនាំក្រុមយក៣ពិន្ទុនៅក្នុងដៃបានទេក្រោយពីការធ្វើប្រហែសនៅនាទីទី២៤ និង៧៥។

សម្រាប់កាយវិការនេះ ចាន់ វឌ្ឍនាកាពិតជាបានបញ្ជាក់អោយឃើញនៅក្តីគោរពទៅដល់ក្លិបចាស់របស់ខ្លួនក៏ដូចជាការគោរពទៅលើអ្នកគាំទ្ររបស់ក្លិប Pahang FA ផងដែរ។

 

រូបភាព៖ PKNS FC

អត្ថបទ៖ ​ណារ៉ុង

មតិយោបល់