ប្លែក! ក្លឹបបាល់ទាត់ភ្នំពេញក្រោន បង្កើតសង្ក្រាន្ដភ្នំពេញក្រោន ដើម្បីអបអរបុណ្យចូលឆ្នាំថ្មីខាងមុខ

មាស សុផាណារ៉ុង April 12, 2019


 

ភ្នំពេញ៖ ស្របពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ កាន់តែខិតជិតមកដល់ នៅថ្ងៃទី១៤-១៦ ខែមេសា ខាងមុខ ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានរៀបចំកម្មវិធីកម្សាន្ដមួយ គឺកម្មវិធី “សង្ក្រាន្ដភ្នំពេញក្រោន” ដើម្បីបង្កបរិយាកាយសប្បាយរីករាយ សម្រាប់បុគ្គលិក ក្រុមការងារ និងកីឡាករ-កីឡាការិនី ទាំងក្រុមធំ និងយុវជន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ។

តាមរយៈសកម្មភាពជាច្រើន ដែលត្រូវបានក្លឹបភ្នំពេញក្រោនបង្ហោះ នៅព្រឹកថ្ងៃសុក្រនេះ គេឃើញមានបុគ្គលិក ក្រុមការងារ និងកីឡាករ-កីឡាការិនីជាច្រើន បានចូលរួមយ៉ាងសប្បាយរីករាយ អមជាមួយនឹងការលេងល្បែងប្រជាប្រិយ និងល្បែងកម្សាន្ដជាច្រើន មុនពួកគេត្រូវបានក្លឹបអនុញ្ញាតឲ្យសម្រាក និងធ្វើដំណើរទៅស្រុកកំណើតរៀងៗខ្លួន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណិជាតិខ្មែរ រយៈពេល ៣ថ្ងៃ ដែលនឹងចាប់ផ្ដើមនាចុងសប្ដាហ៍នេះ។

សូមទស្សនាទិដ្ឋភាពដ៏សប្បាយរីករាយ នៃកម្មវិធី “សង្ក្រាន្ដភ្នំពេញក្រោន” ដូចខាងក្រោម៖

 

រូបភាព៖ ភ្នំពេញក្រោន – Phnom Penh Crown FC

អត្ថបទ៖ បុត្រា

មតិយោបល់