កីឡាករ៤៩រូប រកគ្រាប់បាល់ទាត់បញ្ចូលទីគូប្រកួតក្នុងលីគកំពូលកម្ពុជា ត្រឹមរយៈពេល ៣សប្ដាហ៍

មាស សុផាណារ៉ុង April 9, 2019


 

ភ្នំពេញ៖ ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០១៩ បានដំណើរការ៣សប្ដាហ៍ រួចមកហើយ ខណៈដែលការប្រកួតកាន់តែមានភាពតាន់តឹង គ្រាប់បាល់ក៏កើតមានច្រើនដូចគ្នាពីសប្ដាហ៍ដំបូង រហូតដល់សប្ដាហ៍ទី៣ នេះ។

ក្នុងចំណោម ៣សប្ដាហ៍ដែលមានការប្រកួតសរុបចំនួន ២១ប្រកួត គ្រាប់បាល់រហូតដល់៧៤គ្រាប់បានកើតឡើង ពីការទាត់ចូលទីដោយកីឡាករចំនួន ៤៩នាក់ គ្រប់ក្លឹបទាំង១៤នៃលីគកំពូលកម្ពុជា រដូវកាល២០១៩នេះ។

ជាការចាប់អារម្មណ៍ ខ្សែប្រយុទ្ធជួរមុខរបស់ក្រសួងការពារជាតិ កីឡាករ Dzarma Bata កំពុងឈរលើគេក្នុងបញ្ជីកីឡាករដែលទាត់ចូលក្នុងលីគ បន្ទាប់ពីធ្វើបានគ្រាប់បាល់ ៣គ្រាប់ម្នាក់ឯង ( Hat-Trick ) ២សប្ដាហ៍ជាប់ៗគ្នា ក្នុងចំណោមនៃការបង្ហាញខ្លួន៣ប្រកួត។

តាមពីក្រោយដោយ Bata នៅមានកីឡាករ ៥រូបផ្សេងទៀត ដែលរកគ្រាប់បាល់បាន៣គ្រាប់មានដូចជាកីឡាករ Souleymane Coulibaly របស់គីរីវង់សុខសែនជ័យ, កីឡាករ Yudai Ogawa របស់អង្គរថាយហ្គឺរ, កីឡាករ Ugochukwu Obi ជាមួយកីឡាករ រ៊ឺង ប៊ុនហៀង របស់ក្រសួងការពារជាតិ និងកីឡាករ Cruz Guardiano របស់វិសាខា និងជាបន្តបន្ទាប់ដូចក្នុងតារាងខាងក្រោម។

ខាងក្រោមគឺជាបញ្ជីកីឡាករសរុបដែលទាត់បាល់បញ្ជូលទីគិតត្រឹមសប្ដាហ៍ទី៣៖

លរ

ឈ្មោះកីឡាករ

សញ្ជាតិ

ក្លឹប

ចំនួនគ្រាប់បាល់

Dzarma Bata

នីហ្សេរីយ៉ា

ក្រសួងការពារជាតិ

៦ គ្រាប់

Souleymane Coulibaly

ម៉ាលី

គីរីវង់សុខសែនជ័យ

៣ គ្រាប់

Yudai Ogawa

ជប៉ុន

អង្គរថាយហ្គឺរ

៣ គ្រាប់

Ugochukwu Obi

នីហ្សេរីយ៉ា

ក្រសួងការពារជាតិ

៣ គ្រាប់

រ៊ឺង ប៊ុនហៀង

កម្ពុជា

ក្រសួងការពារជាតិ

៣ គ្រាប់

Cruz Guardiano

ប្រេហ្ស៊ីល

វិសាខា

៣ គ្រាប់

Armi Gurbani

តួរមីនីស្ថាន

ណាហ្គាវើលដ៍

២ គ្រាប់

Yeon Gi-sung

កូរ៉េខាងត្បូង

ព្រះខ័នរាជស្វាយរៀង

២ គ្រាប់

កែ វណ្ណៈ

កម្ពុជា

អគ្គិសនីកម្ពុជា

២ គ្រាប់

១០

ឈឹម សំបូរ

កម្ពុជា

អាស៊ីអ៊ឺរ៉ុបយូណាយធីត

២ គ្រាប់

១១

Paulo Victor

ប្រេហ្ស៊ីល

ភ្នំពេញក្រោន

២ គ្រាប់

១២

Bisan George

នីហ្សេរីយ៉ា

ណាហ្គាវើលដ៍

២ គ្រាប់

១៣

Alex Ramos

អាហ្សង់ទីន

អង្គរថាយហ្គឺរ

២ គ្រាប់

១៤

Okereke Thimothy

នីហ្សេរីយ៉ា

អង្គរថាយហ្គឺរ

២ គ្រាប់

១៥

Atuheire Kipson

រ៉វ៉ានដា

ណាហ្គាវើលដ៍

២ គ្រាប់

១៦

Abdel Coulibali

កូតឌីវ័រ

អាស៊ីអ៊ឺរ៉ុបយូណាយធីត

២ គ្រាប់

១៧

Reiya Kinoshita

ជប៉ុន

គីរីវង់សុខសែនជ័យ

១ គ្រាប់

១៨

សៀង ចន្ធា

កម្ពុជា

យុវជនសាលាបាទី

១ គ្រាប់

១៩

សារី តៃម៉ូ

កម្ពុជា

កំពង់ចាម

១ គ្រាប់

២០

នៅ សូសិលា

កម្ពុជា

ភ្នំពេញក្រោន

១ គ្រាប់

២១

Ángel Carrascosa

អេស៉្បាញ

បឹងកេត

១ គ្រាប់

២២

លី មីហ្សាន

កម្ពុជា

បឹងកេត

១ គ្រាប់

២៣

ឡេង មករា

កម្ពុជា

ណាហ្គាវើលដ៍

១ គ្រាប់

២៤

នេន សុធារ័ត្ន

កម្ពុជា

ព្រះខ័នរាជស្វាយរៀង

១ គ្រាប់

២៥

កាន់ ពិសាល

កម្ពុជា

ក្រសួងការពារជាតិ

១ គ្រាប់

២៦

អ៊ុល រ៉ាវី

កម្ពុជា

អគ្គស្នងការដ្ឋាននគរបាលជាតិ

១ គ្រាប់

២៧

Jose Dourdo

ប្រេហ្ស៊ីល

អគ្គស្នងការដ្ឋាននគរបាលជាតិ

១ គ្រាប់

២៨

Mathew Osa

នីហ្សេរីយ៉ា

អគ្គស្នងការដ្ឋាននគរបាលជាតិ

១ គ្រាប់

២៩

Masaaki Ideguchi

ជប៉ុន

វិសាខា

១ គ្រាប់

៣០

ឃីម បុរី

កម្ពុជា

ណាហ្គាវើលដ៍

១ គ្រាប់

៣១

Charlie Machell

អង់គ្លេស

ព្រះខ័នរាជស្វាយរៀង

១ គ្រាប់

៣២

ម៉ៅ ពិសិដ្ឋ

កម្ពុជា

ភ្នំពេញក្រោន

១ គ្រាប់

៣៣

ពៅ ប៉ុនវុទ្ធី

កម្ពុជា

ភ្នំពេញក្រោន

១ គ្រាប់

៣៤

ឡុង ភារ៉ាត

កម្ពុជា

អង្គរថាយហ្គឺរ

១ គ្រាប់

៣៥

តាំង សុភ័ក្ត្រ

កម្ពុជា

អង្គរថាយហ្គឺរ

១ គ្រាប់

៣៦

ពៅ ភារិទ្ធ

កម្ពុជា

អង្គរថាយហ្គឺរ

១ គ្រាប់

៣៧

តាំង ពិសី

កម្ពុជា

អង្គរថាយហ្គឺរ

១ គ្រាប់

៣៨

ពេជ្រ សុវណ្ណខេមរិន្ទ

កម្ពុជា

អង្គរថាយហ្គឺរ

១ គ្រាប់

៣៩

សៀន សុភ័ក្ត្រា

កម្ពុជា

អគ្គិសនីកម្ពុជា

១ គ្រាប់

៤០

Fumiya Kogure

ជប៉ុន

សូលទីឡូអង្គរ

១ គ្រាប់

៤១

ណារ៉ុង កក្កដា

កម្ពុជា

ក្រសួងការពារជាតិ

១ គ្រាប់

៤២

Ryota Hayashi

ជប៉ុន

អង្គរថាយហ្គឺរ

១ គ្រាប់

៤៣

Samuel Ajayi

នីហ្សេរីយ៉ា

បឹងកេត

១ គ្រាប់

៤៤

ប្រាក់ មុន្នីឧត្តម

កម្ពុជា

ព្រះខ័នរាជស្វាយរៀង

១ គ្រាប់

៤៥

Paul Omogba

នីហ្សេរីយ៉ា

ណាហ្គាវើលដ៍

១ គ្រាប់

៤៦

គួច ដានី

កម្ពុជា

ណាហ្គាវើលដ៍

១ គ្រាប់

៤៧

ញឹម សុវណ្ណារ៉ា

កម្ពុជា

ណាហ្គាវើលដ៍

១ គ្រាប់

៤៨

ទិត្យ ឌីណា

កម្ពុជា

វិសាខា

១ គ្រាប់

 

សូមបញ្ជាក់ គ្រាប់បាល់១គ្រាប់ទៀត គឺកីឡាករ យ៊ើុ សាហ្វី របស់ភ្នំពេញក្រោន ធ្វើឲ្យចូលទីខ្លួនឯងដោយអចេតនា កាលពីជំនួបសប្ដាហ៍ទី១ ទល់នឹងបឹងកេត៕

 

អត្ថ​បទ៖ ណារ៉ុង

មតិយោបល់