Premium Tiger SuperCup 2019 ចាប់ទទួលពាក្យរហូតដល់ថ្ងៃទី២៧ ខែមេសានេះ!

នូ មករា April 6, 2019


ភ្នំពេញ៖ ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យបាល់ទាត់នៅកម្ពុជានោះ មជ្ឈមណ្ឌលកម្សាន្តព្រីមៀម ស្ពតក្លឹប រួមជាមួយស្រាបៀរថៃហ្គឺរបានសហការបង្កើតព្រឹត្តិការណ៍ប្រកួតបាល់ទាត់ហ្វូសាលដែលមានឈ្មោះថា Premium Tiger SuperCup 2019 ដែលនឹងប្រព្រឹត្តិទៅនៅមជ្ឈមណ្ឌលកំសាន្តព្រីមៀមស្ពតក្លឹបតែម្តង។

សូមបញ្ជាក់ថា ការដាក់ និងទទួលពាក្យគឺចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩នេះនៅមជ្ឍមណ្ឌលកំសាន្តព្រីមៀមស្ពតក្លឹបដែលស្ថិតនៅផ្លូវ 347 ជិតផ្សារទំនើបធីខេ។ សម្រាប់លក្ខខណ្ឌនៃការចូលរួមគឺសមាជិកក្រុមត្រូវតែមានអាយុពី១៨ ទៅ២៥ឆ្នាំ​ (មានឆ្នាំកំណើតពីថ្ងៃទី១០ ខែមករា ឆ្នាំ១៩៩៤ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០០០)។

ចំពោះប្រាក់រង្វាន់វិញគឺក្រុមជើងឯកនឹងទទួលបានពាន មេដាយ ទង់ និងទឹកប្រាក់រង្វាន់ចំនួន ៣ លានរៀល, រីឯក្រុមជ័យលាភីលេខ២ ទទួលបានមេដាយ ទង់ និង ទឹកប្រាក់ ១,៤ លានរៀល ខណៈដែលក្រុមចំណាត់ថ្នាក់លេខ៣ ទទួលបានមេដាយ ទង់ និងទឹកប្រាក់ចំនួន ១ លានរៀល។ មិនតែប៉ុណ្ណោះកីឡាករដែលចូលរួមក៏នឹងទទួលបានការបញ្ចុះតម្លៃលើតារាងបាល់ ម្ហូប ក៏ដូចជាស្រាបៀរថែមទៀតផង។ សម្រាប់ពត៌មានបន្ថែម សូមទាក់ទងលេខ 015 347 347 – 078 32 32 64 ៕


មតិយោបល់